Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹង​តម្លៃ​ឡាន Land Rover Defender ថ្មី​ប្រើ Plug-in Hybrid

  • បោះពុម្ព

រថយន្ត Land Rover Defender P400e AWD SE ប្រើ Plug-in Hybrid បានចេញលក់ផ្លូវការ ដោយអាគុយរបស់វាមិនជាធំប៉ុន្មានទេ បើប្រៀបធៀបនឹងប្រភេទរថយន្តនេះមួយចំនួនក្នុងពេលបច្ចុប្បន្ន។

រថយន្ត SUV ធុនធំនេះ ប្រើម៉ាស៊ីនសាំង Ingenium ស៊ីឡាំង៤ ចំណុះ ២,០លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងសរុបបាន ៤០៤សេះ និងកម្លាំងរមួល ៦៤០ញ៉ូតុនម៉ែត្រ និងប្រអប់លេខអូតូ ៨វគ្គ ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ៥,៦វិនាទី។

ចំពោះអាគុយរបស់រថយន្តនេះវិញ ជាប្រភេទលីចូអ៊ីយ៉ុង ទំហំ ១៩,២គីឡូវ៉ាត់ម៉ោង ដែលពេលសាកភ្លើងពេញ អាចធ្វើដំណើរបានត្រឹមចម្ងាយ ៤៣គីឡូម៉ែត្រប៉ុណ្ណោះ។

ការសាកភ្លើងក៏ចំណាយពេលយូរទៀតផងដល់ទៅ៧ម៉ោង ឬសាកភ្លើងមួយយប់ចោល។ តែយ៉ាងណា វាក៏មានឆ្នាំងសាកលឿន ដែលអាចសាកពី ០ ទៅ ៨០% ចំណាយពេលប្រហែល ៣០នាទី។

រថយន្ត Defender នេះ បំពាក់ជាមួយកង់ alloy ទំហំ ២០អ៊ីញ, បូមខ្យល់ដែលអាចសារ៉េបាន, ប្រព័ន្ធត្រជាក់ស្វ័យប្រវត្តិ និងអាចភ្ជាប់កម្មវិធី Land Rover Remote នៅលើស្មាតហ្វូនដែលអាចមើលកម្រិតថាមពលអាគុយនៅសល់។

រថយន្ត Land Rover Defender ដែលប្រើ Plug-in Hybrid នេះ ត្រូវបានដាក់លក់ក្នុងប្រទេសថៃ តម្លៃ ៦ ៩៩៩ ០០០បាត ឬស្មើប្រមាណជាង ២១៥ ០០០ដុល្លារអាមេរិក៕

ដកស្រង់ពិ៖sabay