Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងពិត ARMY ថ្មីៗគួរដឹង! Jungkook ធ្លាប់យំសស្រាក់ដោយសារតែ J-Hope

  • បោះពុម្ព

 

ពេលនេះអ្នកណាក៏ដឹងដែរថា BTS កំពុងទទួលភាពជោគជ័យ និងក្ដីស្រឡាញ់ដ៏ច្រើន ហើយមុនមានថ្ងៃនេះក៏ពួកគេជួបប្រទះឧបសគ្គ និងភាគជឿជាក់រាប់មិនអស់ដែរ។

កាលពីនិយាយនៅក្នុងវីដេអូឯកសារ Burn The Stage សមាជិក Main Dancer របស់ BTS គឺ J-Hope បានបង្ហើបថា លោកធ្លាប់ចេញពីក្រុមម្ដង នោះគឺកើតឡើងតាំងពីមុន BTS ចេញមុខជាផ្លូវការម្ល៉េះ។ ភ្លាមៗនោះពេលលើកឡើងពីរឿងនេះ ម្នាក់ៗក៏បាញ់តម្រង់ទៅ Jungkook ដែលកាលនោះនៅក្មេង ហើយគ្រាន់តែដឹងថា J-Hope ចង់ចេញពីក្រុម សមាជិកពៅគេរូបនេះក៏យំអង្វរសុំឲ្យនៅបន្ត។

ពេលនោះដែរ RM ក្នុងនាមជា Leader ក្រុមក៏បានតាំងចិត្ត និងហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យ J-Hope ត្រឡប់មកវិញ។ លោកថែមទាំងឡើងទៅនិយាយជាមួយនឹងថ្នាក់លើផលិតកម្ម Big Hit ព្រមទាំងលើកហេតុផលជាច្រើនថា ក្រុមពិតជាត្រូវការ J-Hope ណាស់។ ជាលទ្ធផល ដោយសារការសហការគ្នារវាង ថ្នាកលើផលិតកម្ម Big Hit និងសមាជិក BTS ការបញ្ចុះបញ្ចូលឲ្យ J-Hope ព្រមនៅក្នុងក្រុមបន្តក៏បានផលពិតមែន។

ស្ថិតក្នុងពេលបង្ហាញអារម្មណ៍ពិតក្នុង “Burn The Stage” J-Hope ក៏បានបកស្រាយដែរពីហេតុផល ដែលខ្លួនព្រមនៅជាមួយ BTS បន្ត នោះគឺដោយសារលោកជឿថា បើក្រុមរួមគ្នាជាធ្លុងមួយ ប្រាកដជានឹងបានជោគជ័យនៅថ្ងៃណាមួយ។

សូម្បី RM ក៏បានបន្ថែមដែរថា៖ «ខ្ញុំស្រមៃមិនចេញទេ បើយើងអត់មានគាត់ (J-Hope)»។ ទាំងនេះជារឿងពិតមួយ ស្រង់ចេញពីផ្នែកសំខាន់ក្នុងជីវិតរបស់ J-Hope តែក៏នៅមានរឿងផ្សេងទៀតដែលអ្នកគួរដឹងពីបុរសម្នាក់នេះ៕

ដកស្រង់ពី៖Sabay