Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភុំ សោភ័ណ្ឌ នៅតែស្ពាយការឈឺចាប់ចំពោះកំហុសអចេតនា​ ក្នុងការសរសេរពាក្យមួយនៅលើទង់ជាតិខ្មែរ

  • បោះពុម្ព

អតីតបេក្ខនារីក្នុងកម្មវិធី"Miss world 2021” ភុំ សោភណ្ឌ បានរំលឹកគ្រាមួយនៅប្រទេសព័រតូរីកូដែលជាទីតាំងប្រកួតយ៉ាងស្វិតស្វាញរវាងកញ្ញាជាមួយនឹងបវរកញ្ញាមកពីបណ្ដាប្រទេសជាច្រើនទៀត។

នឹកដល់គ្រានោះ សោភ័ណ្ឌ ទទួលបានការឈឺចាប់ផង និងសប្បាយចិត្ដផង។ រឿងដែលកញ្ញា សប្បាយចិត្ដនោះ គឺនាងទទួលបានឱកាសគូររូបទង់ជាតិខ្មែរបង្ហាញទៅកាន់ពិភពលោក ហើយបង្ហាញថានាង គឺជាកូនខ្មែរមួយរូប។ ប៉ុន្ដែអ្វីដែលសោកស្ដាយបំផុតនោះ គឺនៅខាងក្រោមរូបទង់ជាតិខ្មែរនៅលើម៉ាសនោះ គឺមានសរសេរពាក្យថា "We love you guy!” ភ្លេចអក្សរ “S” ដែលធ្វើឲ្យពាក្យនេះទៅជាមានអត្ថន័យផ្សេង។

ម្ចាស់ជយលាភីគ្រងមកុដ Miss World Cambodia 2020 កញ្ញា ភុំ សោភ័ណ្ឌ ទើបបញ្ចេញសារសុំទោសមួយទៅកាន់អ្នកគាំទ្រតាមបណ្ដាញសង្គមកាលពីល្ងាចមិញថា៖ “ជាដំបូងខ្ញុំសុំទោសបងប្អូនទាំងអស់គ្នាចំពោះរូបគំនូរដែលនៅលើម៉ាសមួយនេះ ពិសេសគឺអក្សរអង់គ្លេសដែលខ្ញុំបានសរសេរ គឺពាក្យថាGuys ភ្លេចS ដែលធ្វើឲ្យមានការច្រលំទៅជាន័យផ្សេង។

តែខ្ញុំពិតជារំភើប ដែលមានឱកាសគូររូបគំនូរមួយនេះបង្ហាញគ្រប់គ្នានៅទីនោះ ថាខ្ញុំជាកូនខ្មែរ”។ សូមរំលឹកថា កញ្ញា ភុំ សោភ័ណ្ឌ បានចេញទៅប្រកួតកម្មវិធី"Miss World 2021 នៅទីក្រុង Sanjuan ប្រទេសព័រតូរីកូ កាលពីថ្ងៃទីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១។

ការប្រកួតនោះ កញ្ញា មិនទទួលបានជាកញ្ញាឯកពីភពលោកនោះទេ ប៉ុន្ដែកញ្ញាបានបញ្ចេញសមត្ថភាពរបស់ខ្លួនជាច្រើននៅលើឆាកអន្ដរជាតិក្នុងនាមជាខ្មែរ តែកាលណោះក៏លេចដំណឹងមិនសូវពេញចិត្ដមួយពីសំណាក់ទស្សនិកជន គឺត្រង់ចំណុចបទសម្ភាសន៍ដែលកញ្ញាត្រូវនិយាយជាភាសាអង់គ្លេស តែកញ្ញានិយាយបានតែបន្ដិច ក៏សុំគេនិយាយជាភាសាខ្មែរវិញ៕

ដកស្រង់ពី៖Sabay