Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុងថ្ងៃដ៏កម្រ​នេះ រឿងរ៉ាវជីវិត​ ពាក្យលើកទឹកចិត្ដខ្លួនឯងរបស់អ្នកសិល្បៈខ្លះ ត្រូវទម្លាយចេញឲ្យបានធូរទ្រូង

  • បោះពុម្ព

មនុស្សភាគច្រើនយល់ថា ថ្ងៃនេះ គឺជាថ្ងៃល្អ មានជោគជតារាសីខ្ពស់សម្រាប់ជីវិតរស់នៅ និងការរកស៊ី ព្រោះវដ្ដ នៃថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឬគេអាចសរសេរ(22/02/2022)បាននោះ កម្រនឹងមាន។

ដោយឡែក នៅថ្ងៃនេះ ក៏មានតារាខ្លះបានបរិយាយរឿងរ៉ាវផ្ទាល់ខ្លួន និងជូនពរខ្លួនឯងក្នុងថ្ងៃនេះដែរ។ ជាក់ស្តែងតារាចម្រៀងស្រី ពេជ្រ សោភា បានចេញមុខមុនគេតាមបណ្ដាញសង្គមIG នៅថ្ងៃនេះ ដោយនិយាយថា៖ “សង្ឃឹមថានឹងជួបរឿងល្អៗ ជាតិនេះឆាក្ដៅហើយខ្ញុំ…តែយ៉ាងណាស៊ូៗ ដើម្បីគ្រួសារតទៀត។

ត្រូវចាំ ក្រគេមើលងាយណាស់ ចាប់ដៃគ្នាដាក់ទុន១០០០០ដុល្លារសិនបានហើយ គិតជារួម២០០០០ដុល្លារ ស្នេហាទុកសិន រកលុយទាន់ពេល”។ រីឯពិធីករ ប៉ែន ចំរុង វិញ និយាយថា 22/02/2022 ជាថ្ងៃល្អ ខែល្អ ឆ្នាំល្អ សូមសុខសប្បាយ រីករាយ សូមឲ្យគ្រួសាររបស់ខ្ញុំ ក៏ដូចជាគ្រួសារអ្នកទាំងអស់គ្នា ជួបតែសេចក្ដីសុខ សប្បាយរីករាយ ជៀសផុតពីជំងឺនានា និងរកស៊ីកាន់តែរីកចម្រើន។

ថ្ងៃនេះដែរ Da Pleng និយាយថា៖ “22/02/2022 សូមឲ្យជីវិត ខ្ញុំនឹងគ្រួសារខ្ញុំសុខចម្រើន។ រីករាយថ្ងៃកំណើត អាយដល លីដា ម៉ូនិច សូមឲ្យកាន់តែឆ្លាត រៀនពូកែ ឆាប់ធំ សុខភាពល្អ និងឆាប់បានច្រៀង”។

ចំណែកតារាស្រីពហុជំនាញ ខាត់ សុឃីម បញ្ចេញរូបថតក្នុងអតីតកាលជាច្រើនសន្លឹកក្នុងភាពជាអ្នកសិល្បៈផង និងជាអ្នករកស៊ីផងតាមបណ្ដាញសង្គម ដោយពាក្យមួយឃ្លាថា៖ "រីកចម្រើនម្ដងបន្ដិចៗ ក៏បានដែរ ឲ្យតែមិនបោះបង់"។ ស្រដៀងគ្នានេះដែរ តារាសម្ដែងស្រីវ័យក្មេង កុសម៉ា លីនដា បង្ហាញរូបថតពីរសន្លឹកដោយមានភ្ជាប់ពាក្យថា៖ "ថ្ងៃខែឆ្នាំគូដ៏កម្រ 22.02.2022 សូមឲ្យខ្ញុំឆាប់មានគូដ៏ល្អដូចអ្នក...សាធុ សាធុ សាធុ។ សូម្បីតែអ្នកនៅខាងក្រោយខ្នងក៏គេមានគូដែរ”៕

ដកស្រង់ពី៖Sabay