Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលនេះម៉ោងនេះ អ៊ីនធើណិតចង់គាំងហើយ ក្រោយផ្ទុះការសង្ស័យ Jackson និង Yuqi ស្រឡាញ់គ្នា

  • បោះពុម្ព

ពាក្យចចាមអារ៉ាមទាក់ទងស្នេហារបស់ Jackson Wang (GOT7) និង Yuqi [(G)I-DLE] បានក្លាយជាប្រធានបទកំពុងក្ដៅគគុកនៅពេលនេះ លើ Weibo។ ផ្អែកតាមសេចក្ដីរាយការណ៍លើ Weibo បានឲ្យដឹងថា Yuqi ត្រូវបានគេប្រទះថាបានទៅលេងផ្ទះ Jackson Wang ជារឿយៗកាលពីចុងឆ្នាំ ២០២១។

តារាស្រីរូបនេះ ក៏ត្រូវគេឃើញថាបានកាន់ផ្កាកុលាបជាច្រើនទងទៀត នៅថ្ងៃបន្ទាប់ ពេលចេញពីផ្ទះ Jackson ដោយមានអមដំណើរជាមួយក្រុមការងារផ្សេងទៀតរបស់នាងផង។

ដំណឹងនេះក៏បានក្លាយជាប្រធានបទពុះកញ្ជ្រោលពេញបណ្ដាញសង្គម Weibo ស្របពេលអ្នកគាំទ្រជាច្រើននាក់បង្កើនការសង្ស័យលើទំនាក់ទំនងរបស់តារាប្រុសស្រីទាំង ២។ ទោះជាយ៉ាងណា គ្រប់យ៉ាងស្ថិតក្នុងការសន្និដ្ឋានរបស់អ្នកគាំទ្រ ឯការពិតយ៉ាងណាមានតែតាមដាន និងរង់ចាំការបកស្រាយច្បាស់ពីសាមីខ្លួនបន្ថែម៕

ដកស្រង់ពី៖Sabay