Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទ It’s Ok ជាស្នាដៃនិពន្ធរៀបរាប់ពីជីវិតពិតមុនពេល Nightbirde ស្លាប់ដោយសារជំងឺមហារីក

  • បោះពុម្ព

ដំណឹងដ៏សែនរន្ធត់សម្រាប់អ្នកគាំទ្រ ក្រោយម្ចាស់បូតុងមាសក្នុងកម្មវិធី America’s Got Talent នាង Jane ‘Nightbride’ Marczewski ទទួលមរណភាពក្នុងវ័យ៣១ឆ្នាំ ដោយសារ ជំងឺមហារីក។

ទន្ទឹមនិងភាពសោកសៅចំពោះក្រុមគ្រួសារ ក៏ដូចជាអ្នកគាំទ្រ Nightbride ផ្ទាល់គេមិនភ្លេច ឡើយជាមួយស្នាដៃបទចម្រៀង Oringinal Song ៥បទយ៉ាងពីរោះ និងមានអត្តន័យ។អ្វីដែលធ្វើឱ្យគ្រប់គ្នារឹតតែមិនអាចបំភ្លេចបាននោះ គឺស្នាដៃចម្រៀង Original Song It’s Ok ដែលជាស្នាដៃចម្រៀងធ្វើឱ្យ Nightbride ទទួលបានបូតុងមាស America’s Got Talent ២០២១ ជាពិសេសចម្រៀងមួយបទនេះ Nightbride និពន្ធផ្ទាល់ដៃជាកាដូសម្រាប់នាង ដែលវាបានរៀបរាប់ ពីជីវិតពិតនាង អំឡុងពេល Nightbride ចាប់ផ្ដើមធ្លាក់ខ្លួនឈឺជាមួយជំងឺកាចសាហាវ។

Nightbride បានធ្វើការរៀបរាប់ប្រាប់ទៅកាន់គណៈកម្មាការកម្មវិធី America’s Got Talent ថា៖ “It’s Ok ជាចម្រៀង Original Song ខ្ញុំផលិតយ៉ាងពិសេសសម្រាប់ខ្លួនខ្ញុំផ្ទាល់ ដែលវា អត្តន័យរៀបរាប់ពីខ្ញុំផ្ទាល់ដែរ”។

រម្លឹកផងដែរថា Nightbride បានចាប់មានអាការឈឺចាប់ដោយសារជំងឺមហារីកអស់រយៈពេល ជាយូរ បន្ទាប់មកនាងក៏ទើបតែធ្លាក់ខ្លួនឈឺខ្លាំងសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យរយៈពេល១ខែ។

បើទោះជា Nightbride និងក្រុមគ្រូពេទ្យបានតស៊ូព្យាយាមជាមួយជំងឺមហារីក ប្រឹងទាមទារជីវិតបន្តឱ្យ Nightbride យ៉ាងណាក៏នាងនៅតែមិនអាចគេចផុត ពោលនាងបានទទួលមរណភាព កាលពីថ្ងៃសៅ ខែកុម្ភៈនេះ៕

ដកស្រង់ពី៖Sabay