Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្សិលមិញឃើញរូបថត ថ្ងៃនេះ ទឹម រដ្ឋា កំណត់ថ្ងៃចូលរោងជ័យ និងចំនួនភ្ញៀវត្រូវចូលរួមចងដៃបាត់

  • បោះពុម្ព

តារាម៉ូដែល ទឹម រដ្ឋា ទើបត្រូវបានមិត្ដរួមអាជីពគឺលោក អេឡិច ចន្ដ្រា ទម្លាយរូបថតក្នុងឈុតមង្គលការជាច្រើនសន្លឹកជាមួយសង្សាររបស់នាងនៅលើទឹកដីអង្គរ ខេត្ដសៀមរាប កាលពីល្ងាចមិញ។

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ តារាស្រីវ័យកណ្ដាល ទឹម រដ្ឋា បានកំណត់ថ្ងៃចូលរោងការ និងបង្ហាញចំនួនភ្ញៀវដែលត្រូវអញ្ជើញរួចហើយ។ កញ្ញា ទឹម រដ្ឋា បានប្រាប់ Sabay ថា ពិធីមង្គលនេះ នឹងធ្វើនៅកោះពេជ្រ ដោយកំណត់ថ្ងៃចូលរោងទី២៥ ខែមីនា ឆ្នាំ២០២២។

រីឯចំនួនភ្ញៀវត្រូវអញ្ជើញទាំងអ្នកសិល្បៈ និងក្រៅសិល្បៈសរុបប្រមាណ៧០នាក់ ប៉ុណ្ណោះ ដោយកញ្ញាលើកហេតុផលថាបារម្ភពីបញ្ហាឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩។ ទឹម រដ្ឋា៖ “ខ្ញុំបារម្ភ តែខ្ញុំតាមដានPage សម្ដេចរហូត ហើយខ្ញុំក៏ធូរចិត្ដវិញដែរ ព្រោះសម្ដេចថាមិនមានការបិទប្រទេសអីដូចមុនទេ តែយើងកាត់បន្ថយ…ដូចថា១តុ ដាក់បានតែ៧នាក់ អីចឹងទៅ ហើយយើងក៏លៃភ្ញៀវតាមហ្នឹងដែបើតាមតារាម៉ូដែលជើងចាស់រូបនេះ បន្ទាប់ពីរៀបការរួច កញ្ញា និងស្វាមី មានគម្រោងចេញទៅដើរកម្សាន្ដរយៈពេលខ្លីនៅក្រៅប្រទេស ប៉ុន្ដែកញ្ញាមិនទាន់មានគម្រោងយកកូនជាចំណងដៃរួមគ្នាជាមួយស្វាមីនៅឡើយទេ ពោលគឺត្រូវទុកពេលយ៉ាងតិចកន្លះឆ្នាំសិនមុននឹងយកកូន។

រ ហើយឥឡូវអត់ទាន់ហៅភ្ញៀវហើយអស់ផងបង"។ កញ្ញា ទឹម រដ្ឋា និងសង្សារដែលជាអ្នកជំនួញផ្នែកអចលទ្រព្យជនជាតិអាមេរិកឈ្មោះ ចូវ៉ានី អេនតូនីញ៉ូ បានផ្ដើមស្នេហ៍ជាមួយគ្នាអស់រយៈពេល៦ឆ្នាំហើយ ហើយថ្ងៃមង្គលដែលពួកគេគ្រោងធ្វើនៅថ្ងៃទី២៥ ខែមីនា ខាងមុខនេះ គឺចំថ្ងៃខួប៦ឆ្នាំ នៃការចាប់កំណើតស្នេហារបស់ពួកគេ៕

ដកស្រង់ពី៖Sabay