Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជាមួយឆ្នាំសាកនេះ អ្នកអាចសាកថ្មទូរសព្ទមួយពេញ ប្រើពេលត្រឹម ៩នាទីប៉ុណ្ណោះ

  • បោះពុម្ព

ត្រឡប់ទៅក្នុងព្រឹត្តិការណ៍សម្ពោធទូរសព្ទថ្មីរបស់ Oppo កាលពីប៉ុន្មានថ្ងៃមុន អ្នកតាមដានបច្ចេកវិទ្យាភាគច្រើន ប្រហែលជាចាប់អារម្មណ៍ខ្លាំងទៅលើ ទូរសព្ទម៉ូឌែលកំពូល Oppo Find X5 Pro។

ទន្ទឹមនឹងនោះ Oppo ក៏បានបង្ហាញពីបច្ចេកវិទ្យាសាកថ្មជំនាន់ថ្មីផងដែរ ប៉ុន្តែប្រហែលជាមិនសូវមានអ្នកចាប់អារម្មណ៍ឡើយ។បច្ចេកវិទ្យានោះគឺមានឈ្មោះថា SUPERVOOC flash charge មានកម្លាំងសាកថ្មដល់ 240W ដែល Oppo អះអាងថាវាអាចសាកទូរសព្ទដែលមានទំហំថ្ម 4,500mAh មួយពេញប្រើពេលត្រឹម ៩នាទីប៉ុណ្ណោះ។

បច្ចេកវិទ្យាសាកថ្ម 240W នេះអាចចាត់ទុកថាជាឆ្នាំងសាកថ្មទូរសព្ទដែលមានល្បឿនលឿនជាងគេ ពោលគឺស៊ីដាច់ឆ្នាំងសាកដែលលឿនបំផុតរបស់ Realme កម្លាំង 150W។

Oppo បានបញ្ជាក់ថា ប្រព័ន្ធសាកថ្ម 240W SUPERVOOC មានប្រព័ន្ធការពារសុវត្ថិភាពចំនួន ៥ រួមមានបន្ទះឈីបដែលផលិតដោយ Oppo ផ្ទាល់មានតួនាទីត្រួតពិនិត្យចរន្តភ្លើង កម្រិតវ៉ុល សីតុណ្ហភាព និងប្រព័ន្ធបញ្ចុះកម្តៅដ៏ល្អ។

Oppo មិនបានបញ្ជាក់ថា តើឧបករណ៍ដំបូងដែលមានកម្លាំង 240W SUPERVOOC នឹងចេញលក់នៅពេលណានោះទេ។ជាការប្រៀបធៀប ដុំសាកសម្រាប់ប្រើប្រាស់ជាមួយនឹង iPhone បច្ចុប្បន្នគឺមានកម្លាំងត្រឹមតែ 20W ប៉ុណ្ណោះ ទោះបីជា iPhone 13 Pro Max អាចគាំទ្រការសាកដល់ល្បឿន 27W ក៏ដោយ។ ចំណែកឯរយៈពេលសាកថ្មវិញ គឺប្រើពេលដល់ទៅ ៣០នាទី ដើម្បីបំពេញថ្ម ៥០ភាគរយ៕

ដកស្រង់ពី៖sabay