បណ្តាញសង្គម

គង់ ច័ន្ទរដ្ឋា និង សាន សុម៉ាលី ក្ដៅចិត្ត នឹងព័ត៌មានថា ត្រឹមតែ ៣០០ដុល្លារ អាចនាំតារា ឡើងសណ្ឋាគារបាន

ភ្នំពេញ៖ បន្ទាប់ពីមាន បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ អត្ថបទមួយ ដែលទម្លាយជាសាធារណៈ ថានៅក្នុងពិភពសិល្បៈ នាពេលបច្ចុប្បន្ន នេះមានវត្តមាន តារាស្រីមួយចំនួន លក់ខ្លួនក្នុងតម្លៃត្រឹមតែ៣០០ដុល្លារ នោះគេឃើញមានវត្ត មានតារាស្រី២ដួង បានចេញមុខប្រតិកម្ម និងសម្តែងការហួស ចិត្តដោយគិតថា ការចុះផ្សាយ ព័ត៌មានបែបនោះ គឺជាចេតនា ជាន់ឈ្លីកិត្តិយស តារាស្រីក្នុងស្រុក និងក្នុងនាមជាខ្មែរដូចគ្នា បែរជាមានចេតនា ជាន់ពន្លិចគ្នាទៅវិញ ។

តារាសម្តែងមានដើមទ្រូង ស្រស់ទ្រលុកទ្រលន់កញ្ញា សាន សុម៉ាលី ក្រោយពីបានឃើញ ព័ត៌មានមួយនេះភ្លាម នាងក៏បាន Share អត្ថបទមួយនោះហើយ សរសេរសារបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងថា «ក្នុងនាមខ្ញុំជា អ្នកសិល្បៈមួយដែរ ខ្ញុំមិនសប្បាយចិត្ត និងការចុះផ្សាយនេះវាជ្រុលហើយណា…» ។ ដោយឡែកតារាចម្រៀង  ដែលមានដើមកំណើត នៅខេត្តសៀមរាបកញ្ញា គង់ ច័ន្ទរដ្ឋា ក៏បានបញ្ចេញប្រតិកម្ម យ៉ាងចាស់ដៃថា «និយាយលែងចេញហេតុអីក៏ខ្មែរ មើលងាយខ្មែរដូច្នេះ ខ្ញុំមិនពេញចិត្តនឹង ទង្វើរបស់អ្នកឡើយ…» ។

ទាក់ទងទៅនឹង ការប្រតិកម្មឆ្លើយតប ទៅលើព័ត៌មានថា នាំតារាឡើងសណ្ឋាគារ តម្លៃត្រឹមតែ ៣០០ដុល្លារនោះ គេឃើញវត្តមានតារា២ ដួងនេះ ហាក់មានការ មិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ទៅលើការចុះផ្សាយដោយគិតថា ព័ត៌មាននោះ ជាចេតនាមើលងាយជាន់ ឈ្លីកិត្តិយសរបស់ តារាស្រុកខ្មែរ ។ បើសិនជានៅតែ មានអ្នកបង្ហាញទង្វើរ បែបនេះទៀត វាច្បាស់ណាស់ថា សិល្បៈក្នុងស្រុក យើងវាមិនអាច រីកចម្រើនបានទេ ហេតុដូច្នេះដើម្បីចូលរួម លើកស្ទួយសិល្បៈ ស្រុកខ្មែរគួរណាស់ តែផ្តល់តម្លៃ ឲ្យអ្នកសិល្បៈ ដូចជាអ្នកសិល្បៈ បរទេសដែរ ៕

ដកស្រង់ពី៖ khmer-note