Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចង់យំតាម! ទៅទទួល យ៉ាន លីនដា មកខ្មែរវិញ គង់ ចាន់ស្រីមុំ ស្រក់ទឹកភ្នែកម៉ាត់ៗនិយាយលែងចេញ

  • បោះពុម្ព

បន្ទាប់ពីឃ្លាតឆ្ងាយពីកម្ពុជា រយៈពេលជាង ៦ឆ្នាំ ពេលនេះ អ្នកនាង យ៉ាន លីនដា បានមកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀតហើយ ដោយមានការទៅទទួលដំណើរពីអ្នកនាង គង់ ចាន់ស្រីមុំ ព្រមទាំងស្វាមី និងកូនស្រី ក៏ដូចជាកញ្ញា ទឹម រដ្ឋាផងដែរ។

ដំណើរវិលមកកាន់ទឹកដីកម្ពុជាលើកនេះ ពិតជាធ្វើឲ្យអ្នកនាងត្រេកអរជាពន់ពេក ហើយទាំងលីនដា ទាំងរដ្ឋា និងស្រីមុំ រំភើបពេករហូតស្រក់ទឹកភ្នែកទៀតផង។ ជាក់ស្ដែង ក្រោយចេញពីព្រលានយន្តហោះភ្លាម លីនដា ត្រូវបានទទួលយ៉ាងពិសេស និងកក់ក្ដៅបំផុតដោយ ស្រីមុំ អញ្ជើញឲ្យទៅសម្រាកនៅផ្ទះរបស់នាងផ្ទាល់តែម្ដង ព្រមទាំងមានទទួលជាអាហារយ៉ាងហូរហៀពេញតុទៀត។

នៅមិនទាន់មានការបញ្ជាក់នៅឡើយថា ដំណើរមកកាន់កម្ពុជាពេលនេះ អ្នកនាង យ៉ាន លីនដា ស្នាក់នៅរយៈពេលយូរប៉ុនណានោះទេ៕

ដកស្រង់ពី៖Sabay