Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីវិតកូនច្បងក្នុងគ្រួសារក្រីក្រ សួ វិចិត្រ ស៊ូតាំងពីយាមផ្ទះសំណាក់ រហូតក្លាយជាម្ចាស់ពាន Beat The Best

  • បោះពុម្ព

សួ វិចិត្រ ពិតជាទទួលបានក្ដីស្រឡាញ់ដ៏ច្រើនពីសំណាក់មហាជន ផ្អែកលើសមត្ថភាពដ៏អស្ចារ្យមិនអាចមើលរំលងបាន រហូតពេលនេះលោកបានក្លាយជាម្ចាស់ពាន Beat The Best រដូវកាលទី ១ ដោយជោគជ័យ។

ប៉ុន្តែគេនៅមិនភ្លេចទេថា យុវជនរូបនេះបានឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំបានថ្កុំថ្កើងដូចបច្ចុប្បន្ន។ វិចិត្រ គឺជាអ្នកដែលមកពីខេត្ត ពោធិ៍សាត់ រស់នៅក្នុងគ្រួសារដែលឪពុកម្ដាយលែងលះគ្នា ដោយម្ដាយបែកទៅធ្វើពលករនៅថៃ ឪពុករស់ក្នុងភាពអស់សង្ឃឹម និងមានជីវភាពខ្សត់ខ្សោយណាស់។

នាមជាកូនច្បង លោកក៏បានវេចបង្វេចមករកការងារធ្វើនៅដីក្រុង ដើម្បីឈោងចាប់ក្ដីស្រមៃ និងសង្ឃឹមថាជីវិតអាចនឹងប្រសើរ ដោយដំបូងលោកធ្វើការជាអ្នកយាមផ្ទះសំណាក់ឲ្យគេ បានប្រាក់ខែ ៤០ដុល្លារ។ រហូតក្រោយមក មានសំណាងបានចូលធ្វើជាតារាចម្រៀងនៅ Sky Bar ក្នុងភោជនីយដ្ឋាន «ស្លាមាស» និងបានទៅច្រៀងនៅកម្មវិធីនេះនោះ ហើយលោកក៏ទទួលបានប្រាក់ខែសមរម្យបន្តិចជាងមុន ប៉ុន្តែក៏មិនបានសល់អ្វីច្រើនដែរ។

នាមជាយុវជនដែលស្វះស្វែងរកលុយចិញ្ចឹមជីវិត លោកក៏បានដឹងថា YouTube ក៏អាចជាមធ្យោបាយក្នុងការរកចំណូលបានដែរ ដូច្នេះ វិចិត្រក៏បានបង្កើត Channel YouTube និងសម្រេចបង្ហោះវីដេអូច្រៀង តែដំបូងៗគ្មានអ្នកមើលទេ។ ក្រោយមានការផ្ដល់យោបល់ពីមិត្តភ័ក្តិ លោកក៏បានបែរទៅបង្ហោះលើ TikTok ក៏ស្រាប់តែមានការគាំទ្រមិនធម្មតាមែន ជាហេតុចំនួនអ្នក Subscribe ឆានែល YouTube លោកកើនឡើងបន្តិចម្ដងៗ។

រហូតដល់បានចូលប្រឡងចម្រៀងក្នុងកម្មវិធី Beat The Best វាសនារបស់យុវជនវ័យ ២៦ឆ្នាំរូបនេះ កាន់តែមានពន្លឺខ្លាំង ព្រោះមានគេស្គាល់ច្រើន ពិសេសគ្រប់គ្នាក៏សរសើរនឹងសមត្ថភាពរបស់ វិចិត្រ ខ្លាំងដែរ។

ដោយឡែកចាប់ពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ទៅ វិចិត្រ បានកែប្រែជីវិតថ្មីហើយ ព្រោះពេលនេះលោកគឺជាម្ចាស់ជើងឯកកម្មវិធី Beat The Best និងជាតារាថ្មីដែលគ្រប់គ្នាកំពុងផ្ដោតការគាំទ្រពេញទំហឹង៕

ដកស្រង់ពី៖Sabay