Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្មីទៀតហើយ! មេធាវីម្នាក់ ថា អ្នកជិះទូករួម Tangmo ម្នាក់មានប៉ិនដាក់ថ្នាំឲ្យស្រីៗសន្លប់ណាស់

  • បោះពុម្ព

សំណុំរឿងក្ដីរបស់ Tangmo Nida នៅមិនទាន់នៅណាឆ្ងាយពីភ្នែកមហាជននៅឡើយទេ ព្រោះភស្តុតាងត្រូវបានគេបង្ហាញជាបន្តបន្ទាប់ ដើម្បីឲ្យក្រុមការងារមានសមត្ថកិច្ចស្វែងរកជនខិលខូចពិតប្រាកដឲ្យបាន។

ដោយឡែក តាមសេចក្ដីរាយការណ៍របស់ Thairath TV បានបញ្ជាក់ថា មេធាវីម្នាក់មានឈ្មោះថា «តាំ» បានបង្ហោះ Facebook ដោយបានលើកឡើងថា ខ្លួនបានទទួលព័ត៌មានពីបុគ្គលម្នាក់ដែលស្ថិតក្នុងរង្វង់ក្រុម Hi-So ដោយបុគ្គលរូបនេះបង្ហើបរឿងមួយផ្សេងទៀតពីសណ្ដានរបស់មនុស្សម្នាក់ដែលជិះទូកជាមួយ Tangmo នៅថ្ងៃកើតហេតុ។

មេធាវី តាំ បានសរសេរថា៖ «ខ្ញុំបានទទួលព័ត៌មានពីមនុស្សដែលអាចទុកចិត្តបាន ដែលស្ថិតនៅក្នុងរង្វង់ក្រុមអភិជន។ គេបានជូនដំណឹងមកពី ជនម្នាក់ដែល ឲ្យតែពេលទៅដើរលេងកន្លែងណា គឺតែងមានទម្លាប់ ដាក់ថ្នាំធ្វើឲ្យមនុស្សស្រីសន្លប់» មេធាវី ក៏បានសួរបញ្ជាក់ថា មានភស្តុតាងឬទេ?

គេបានប្រាប់ថា «មិនមាននោះទេ» ហើយក៏ប្រាកដថា អ្នកប្រព្រឹត្តិនោះមិនហ៊ានចេញសារភាពឡើយ ព្រោះគេស្គាល់សណ្ដានអ្នកប្រព្រឹត្តិនោះច្បាស់។ ដោយឡែកនៅថ្ងៃនេះ មេធាវី តាំ ក៏បានជួបជាមួយនឹងបងប្រុសរបស់ Tangmo ដែរ ដោយសារបងប្រុសនាងមិនអស់ចិត្តនឹងអ្វីដែលបានកើតឡើង។ លោកបាននិយាយថា ខ្លួនមិនខ្វល់នឹងចំនួនទឹកលុយទេ សំខាន់គឺរកយុត្តិធម៌ឲ្យប្អូន ហើយពួកលោកក៏ដូចជាអ្នកដែលស្រឡាញ់ Tangmo ពិតប្រាកដទាំងអស់ នឹងស៊ូជានិច្ចក្នុងរឿងក្ដីនេះ៕

ដកស្រង់ពី៖Sabay