ជីវិតមិនសូវខុសគ្នា ថែមចិត្តស្រឡាញ់ទៀត Rainiedara ខំយកផ្កាទៅដល់ផែ ដើម្បី Tangmo
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
រ៉េន នីតារា Influencer ល្បីឈ្មោះ ពិតជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលនូវការលេចវត្តមានលោកនៅ លើទឹកដីប្រទេសថៃកាលពីថ្មីៗនេះ ដោយនាំយកផ្កាមួយបាច់ធំឧទិសជូនតារាសម្ដែងថៃ Tangmo នៅផែទន្លេ ដែលនាងទើបទទួលមរណភាពដោយសារធ្លាក់ពីលើទូកល្បឿនលឿន។
វត្តមានរបស់ Influencer រូបនេះពិតជាធ្វើឱ្យគ្រប់គ្នាស្ញើចសរសើពីទំហំចិត្ត និងក្ដីស្រលាញ់ ចំពោះ Tangmo។ នៅក្នុងវីដេអូឃ្លីប រ៉េន នីតារា បង្ហាញពីសកម្មភាពធ្វើដំណើរយកផ្កា ដាក់ជូនចំពោះ Mo ជាមួយផ្ការាប់រយបាច់ផ្សេងទៀត។
ដំណើរដើមទងដែលបក់លោកទៅដល់ ថៃ គោរពវិញ្ញាព្រលឹង Mo បែបនេះក៏ដោយសារតែ Mo និងលោកមានខ្សែជីវិតស្រដៀងគ្នា ហើយ តារា ក៏គោរពស្រលាញ់នារីរឹងមាំដឹងគុណឪពុកម្ដាយដូចជា Mo។ រ៉េន នីតារា បង្ហើបថាជីវិតលោកមិនខុសអ្វីពី Mo ទេ ពោលលោក និងនាងសុទ្ធតែធ្លាប់ភ្លក់រស ជាតិជីវិតប្រឹងធ្វើការ រកស៊ីគ្រប់សព្វបែបយ៉ាងដើម្បីលុយប្ដូរយកជីវិតលោកឪពុកជាទីស្រលាញ់ ។
រ៉េន នីតារា ថាចំណុចដំបូងគឺលោកកើតចេញពីអ្នកលក់ខោអាវ នាំចូលពីប្រទេសថៃ រហូតវិវត្តខ្លួនម្ដងបន្តិចបានប្រសើឡើង ដូច្នេះតារា និង Mo អ្នកទាំងពីរធ្លាប់ជួបរឿងដូចគ្នា និងបាត់បង់ឪពុកដូចគ្នា។ ជាអកុសលនៅថ្ងៃទី២៤ កុម្ភៈនេះ mo ខ្លួនឯងផ្ទាល់ក៏ត្រូវបាត់បង់ជីវិតយ៉ាងកំសត់ ដោយត្រូវ ស្លាប់ដោយសារធ្លាក់ពីទូកល្បឿនលឿន បន្សល់ត្រឹមរូបភាពស្ដាយស្រណោះ ក្រៀមក្រំ ដែលជាហេតុធ្វើឱ្យ រ៉េន នីតារា ស៊ូធ្វើដំណើរឆ្លងប្រទេសនាំផ្កាជូនចំពោះ mo បង្ហាញពីការ គោរពមនុស្សស្រីរឹងមាំ ដឹងគុណឪពុកកម្ដាយ៕
ដកស្រង់ពី៖Sabay