Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះអើយ! Osshun Gum តារារ៉េបកូរ៉េ មានបញ្ហាផ្លូវចិត្ត សូម្បីកុមារអាយុ៩ឆ្នាំក៏មិនលើកលែង

  • បោះពុម្ព

Osshun Gum បានចាប់បំពានក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់នៅឆ្នាំ ២០២១ ហើយករណីរបស់គាត់កំពុងស្ថិតក្នុងដំណាក់កាលកាត់ក្តីរបស់តុលាការ ដោយកាលពីម្សិលនេះតុលាការបានកោះ ហៅតារារ៉េបរូបនេះ ដើម្បីធ្វើការកាត់ក្ដីបទល្មើសរំលោភបំពានលើកុមារ។

កាលពីឆ្នាំ២០២១ Osshun Gum ដែលមានឈ្មោះពិត Choi Ha Min ត្រូវបានចាប់ខ្លួន និងកាត់ទោស បន្ទាប់ពីធ្វើសកម្មភាពរំលោភបំពានកុមារ ដោយបានយកដៃទៅស្ទាបគូថ ក្មេងប្រុសម្នាក់មានអាយុ៩ឆ្នាំ ។

នៅក្នុងតុលាការ Osshun Gum បានថ្លៃងថាលោកពិតជាសុំទោសម្ដងហើយម្ដងទៀតៗទៅកាន់ក្មេង ប្រុសរងគ្រោះនិងក្រុមគ្រួសាររងគ្រោះ ដោយលោកបានធ្វើទង្វើរអចេតនានេះឡើង។ Osshun Gum បានសម្ដែងការសោកស្ដាយថា៖ «ប្រសិនបើអាចផ្តល់ឱកាសឲ្យខ្ញុំ ខ្ញុំនឹងប្រើតន្ត្រីរបស់ខ្ញុំដើម្បីជួយសង្គម»។

មេធាវីបានអះអាងថា Osshun Gum បច្ចុប្បន្នស្ថិតក្នុងស្ថានភាពខ្សោយផ្លូវចិត្ត និងរាងកាយបន្ទាប់មកមេធាវីបានលាតត្រដាងថា Osshun Gum បានទទួលការវិនិច្ឆ័យរោគវិកលចរិករបស់គាត់នៅក្នុងខែ មិថុនា ឆ្នាំ២០២១ ហើយត្រូវបានសម្រាកនៅមន្ទីរពេទ្យក្នុងវិទ្យាស្ថានផ្លូវចិត្តអស់រយៈពេលប្រហែល ៧០ថ្ងៃ ដោយបង្ហាញថា Osshun Gum ស្ថិតក្នុងស្ថានភាពបញ្ហាផ្លូវចិត្ត។

Osshun Gum មានទង្វើចម្លែកៗជាច្រើនដូចជាវាយក្បាលនៅតាមផ្លូវសាធារណៈដេកនៅតាមផ្លូវដោយដោះសម្លៀកបំពាក់ និងច្រើនទៀត៕

ដកស្រង់ពី៖Sabay