បណ្តាញសង្គម

បែក​ធ្លាយ​អ៊ីមែល​បង្ហាញ​ថ្ងៃ​លក់​ iPhone 6s

ថ្មីៗនេះ មាន អ៊ីមែលផ្ទៃក្នុងមួយ បែកធ្លាយពី ក្រុមហ៊ុន ទូរគមនាគមន៍ Vodafone របស់អង់គ្លេស បានបង្ហាញថា ទូរសព្ទ Smartphone ជំនាន់ថ្មីរបស់ ក្រុមហ៊ុន Apple នឹងដាក់លក់នៅ ថ្ងៃទី២៥ ខែកញ្ញា ជាមួយ នឹងការកុម្ម៉ង់ទិញមុននឹង ចាប់ផ្ដើមពី ថ្ងៃទី១៨ ខែកញ្ញាតទៅ ។

តាមអ៊ីមែលដែល ត្រូវបានឃើញដោយ សារព័ត៌មាន Mobile News បានឲ្យដឹងថា iPhone ថ្មីនោះគឺពុំ បានបញ្ជាក់ពីឈ្មោះ ម៉ូដែលពិតរបស់វា នៅឡើយនោះទេ ប៉ុន្តែតាមការប៉ាន់ស្មានមុខជា iPhone 6s ឬ iPhone 7។ iPhone 6s និង 6s Plus គឺត្រូវបានគេ រំពឹងទុកថា នឹងមានលក្ខណៈ សម្បត្តិស្រដៀងទៅ នឹងម៉ូដែល iPhone 6 និង 6 Plus។ ប៉ុន្តែតាម អ្នកវិភាគលោក Ming-Chi Kuo របស់ក្រុមហ៊ុន KGI Securities បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបន្ថែមពណ៌ថ្មី គឺពណ៌ទឹកតែ (Rose Gold) ដូចទៅនឹងពណ៌ Apple Watch ដែរ។

ចំពោះការ Upgrade នៅផ្ទៃខាងក្នុងវិញគឺ ត្រូវបានគេរំពឹងទុកថា នឹងបំពាក់ដោយ កាម៉េរាមានទំហំធំ 12 MP ដែលមានកម្រិតគុណ ភាពរូបភាពដូចទៅនឹងកាមេរ៉ាប្រភេទ DSLR ដែរ។ បន្ថែមទៀតនោះ iPhone ជំនាន់ថ្មីនេះ នឹងមាន RAM ទំហំ 2GB ប្រព័ន្ធសាកថ្ម Wireless កញ្ចក់ការពារ អេក្រង់ប្រភេទ Sapphire glass , CPU ប្រភេទថ្មីគឺ A9 មានល្បឿនលឿន និងបច្ចេកវិទ្យា Taptic Engine ព្រមទាំង Force Touch ដែលមាននៅលើ MacBook និង Apple Watch ក៏ត្រូវបានដាក់បញ្ចូលផងដែរ៕

ដកស្រង់ពី Sabay News