បណ្តាញសង្គម

បិតា PRIUS ឈ្មោះថា TOYOTA MIRAI FCV អត់ប្រើសាំងទេ ហើយអត់ប៉ះពាល់បរិស្ថានទៀត

លោកអ្នក ប្រាកដជាដឹង ហើយថារថយន្ត Prius គឹជារថយន្ត Hybrid ដែលស៊ីសាំងតិច ជាងគេបង្អស់ ក្នុងចំណោម រថយន្តដែលបំពាក់ ប្រពន្ធ័ Hybrid ជាច្រើន។ ប៉ុន្តែងាកមកមើល រថយន្ត Toyota Mirai FCV ម៉ូដែល 2016 នេះវិញ ដែលវាលើសពីអ្វី ដែល Prius អាចធ្វើបាន គឺ រថយន្តមួយនេះ មិនត្រូវការ ថាមពល ប្រេងឥន្ទនៈ ក្នុងការប្រើប្រាស់នោះទេ និយាយរួមទៅ គឺ អត់ប្រើសាំង តែម្តង។

Toyota Mirai FCV គឺជារថយន្ត ដំបូងបំផុត របស់ជប៉ុនដែលវាបំពាក់ ប្រពន្ធ័ fuel-cell ក្នុងការបើកបរ ហើយអ្នកប្រាកដ ជាឆ្ងល់ហើយថា តើពាក្យ FCV នេះគឺជាអ្វី? FCV គឺអក្សរកាត់ មួយតំណាងអោយ ពាក្យ Fuel-Cell Vehicle ដែលជា ប្រពន្ធ័ប្រើប្រាស់ ចំហាយទឹក និង អ៊ីដ្រូសែន។ Toyota Mirai ត្រូវបានគេរចនាឡើង យ៉ាងល្អឥតខ្ចោះ ជាមួយបច្ចេកវិទ្យា ទំនើបៗ ព្រមជាមួយ LED ដ៍ស្រស់ស្អាត ទៀតផងហើយអ្វីដែល គេកត់សំគាល់នោះ គឺរថយន្តមួយនេះ មិនមានបំពង់ ស៊ីមាំងដូចរថយន្ត ដ៍ទៃទៀតនោះទេ។

ចំពោះកំលាំងម៉ាស៊ីន របស់វា គឺ 151 hp ដែលប្រើប្រាស់ ថាមពលអគ្គិសនី 60-kWh អាចរត់បានល្បឿន អតិបរមា 111 mph ស្មើរនឹង 179 គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ដោយសារតែ វាបានបំពាក់នូវ ប្រពន្ធ័ Fuel-Cell ធ្វើអោយ រថយន្តមួយនេះ អាចបើកបរ ដោយគ្មាន ប៉ះពាល់ដល់បរិស្ថានឡើយ ហើយរថយន្តមួយនេះ គេគ្រោង ផលិតត្រឹមតែ 3000 គ្រឿងប៉ុណ្ណោះ រហូតដល់ចុងឆ្នាំ 2017។ ទន្ទឹមនឹងបច្ចេកវិទ្យា ដ៍ទំនើបមួយនេះគេតម្រូវ អោយមានស្ថានីយ អ៊ីដ្រូសែន ដើម្បីចាក់បំពេញ ជាមួយនឹងការ សាកថាមពល អគ្គិសនីផងដែរ។

អ្នកដឹងទេថារថយន្ត Toyota Mirai មួយនេះ មានតំលៃដល់ទៅ 57,500 ដុល្លារ សហរដ្ឋអាមេរិក នៅលើទីផ្សារ បរទេស៕

ដកស្រង់ពី៖ khmer-note