Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តប្រណីត របស់ JAGUAR នឹងចូលរួមកម្មវិធី ខួបកំណើតម្ចាស់ក្សត្រី Elizabeth II

  • បោះពុម្ព

ភ្នំពេញ៖ រថយន្ត Jaguar ត្រូវបានអញ្ជើញ ឲ្យចូលរួម ដាក់បង្ហាញនៅក្នុង កម្មវិធីខួបកំណើត របស់ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II ដែលនឹងត្រូវប្រារព្ធឡើង ដោយស្ថានទូតអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគារ InterContinental Hotel ចាប់ពីម៉ោង៦ ល្ងាចដល់ម៉ោង ៩យប់។

ជាមួយគ្នានេះដែរ រថយន្តប្រណីត Jaguar XJL (Portfolio LWB) នឹងត្រូវបានអនុញ្ញាត ឲ្យដាក់បង្ហាញនៅ ក្នុងច្រកទ្វារចូល នៃសណ្ឋាគារ InterContinental Hotel ផងដែរ។ រថយន្តប្រណិត Jaguar XJL ត្រូវបានផលិតឡើង ដោយរួមបញ្ចូល ទាំងសោភ័ណភាព ទំនើបភាព និងថាមពល ដែលផ្តល់នូវភាពរស់រវើក និងរហ័សរហួន ចំពោះការបើកបរ ដែលធ្វើឲ្យរថយន្តនេះ ហាក់បីដូចជាមានជីវិតយ៉ាងដូច្នោះដែរ។

សម្រាប់អ្នកបើកបរ និងអ្នកដំណើរវិញ នឹងទទួលបាននូវ អារម្មណ៍ផាសុកភាព និងស្រស់ស្រាយ ជាមួយផ្នែកខាងក្នុងនៃ រថយន្តដែលធំទូលាយ និងការបំពាក់ដោយ ពូកស្បែកដ៏ទន់ល្មើយ និងល្អប្រណីត ។ ជាមួយរថយន្តប្រណិត Jaguar XJL លោកអ្នកអាចបញ្ជា ឬកែសម្រួលតម្រូវការ ទាំងផ្នែកខាងក្នុងរថយន្ត និងរបៀបបើកបរ ឲ្យសក្តិសមនឹងតម្រូវ ការរបស់លោកអ្នកបាន។ រថយន្តនេះ ក៏ត្រូវបាននាំចូលផ្តាច់ មុខដោយក្រុមហ៊ុន RMA Cambodia ផងដែរ។

ជាឱកាសពិសេសផងដែរ សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ ក្នុងការបញ្ជាទិញ ឬកក់រថយន្តប្រណីត Jaguar ក្រុមហ៊ុននឹងធ្វើការផ្តល់ជូន ជាពិសេសសម្រាប់ រថយន្តប្រណិត Jaguar ពីរគ្រឿងដំបូង។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ក្រៅពីនាំចូល និងចែកចាយរថយន្ត ប្រណីត Jaguar និង Land Rover ក្រុមហ៊ុនក៏មានផ្តល់ជូន នូវសេវាថែទាំ និងជួសជុលប្រកប ដោយគុណភាពខ្ពស់ ជាមួយអ្នកបច្ចេកទេស ដែលបានអញ្ជើញមកពី រោងចក្រផ្ទាល់ ព្រមទាំងមានសញ្ញាបត្រ កម្រិតកំពូលប្រចាំ តំបន់អាស៊ីនិង មានបទពិសោធន៍ជាង ១០ឆ្នាំ។

អ្វីដែលពិសេស ជាងនេះទៅទៀត ក្រុមហ៊ុននឹងផ្តល់ជូន យ៉ាងអស្ចារ្យនូវ ការធានារយៈពេល៣ឆ្នាំ ឬ ១០ម៉ឺន គីឡូម៉ែត្រ ចំពោះអតិថិជន ដែលបានជាវរថយន្តពីក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ៕

ដកស្រង់ពី៖ ដើមអម្ពិល