បណ្តាញសង្គម

ប្រូមូសិន​​មិន​ធ្លាប់​មាន យក​ទូរស័ព្ទ iPhone 5 ប្ដូរ​យក iPhone 6 អស់​តែ ១ដុល្លារ​ចាប់​កក្រើក​នៅ​អាមេរិក!

ក្រុមហ៊ុន Best Buy ពេលនេះកំពុង មានកម្មវិធីប្រមូល សិនពិសេស trade-in ដោយផ្ដល់ឱកាស ឱ្យអតិថិជន យក iPhone 5 ដែលនៅដំណើរ ការល្អជាធម្មតា ទៅប្ដូរយក iPhone 6 បានដោយចំណាយប្រាក់តែ ១ដុល្លារប៉ុណ្ណោះ។

ការផ្ដល់ជូនពីក្រុមហ៊ុន លក់ទំនិញអាមេរិកនេះ គឺធ្វើឡើងតែទៅលើ iPhone ទំហំ 16GB ប៉ុណ្ណោះ ហើយមានរយៈពេល កំណត់ចាប់ពីពេលនេះ រហូតដល់ថ្ងៃ២០ ខែមិថុនា។ កម្មវិធីប្រូមូសិនយក iPhone 5 ប្ដូរយក iPhone 6 ដោយចំណាយតែ ១ដុល្លារនេះ គឺតម្រូវឱ្យអតិថិជន ចុះកុងត្រារយៈពេល ២ឆ្នាំជាមួយក្រុមហ៊ុន Verizon Wireless ឬក្រុមហ៊ុន Sprint ដើម្បីទទួលបានការផ្ដល់ជូនពិសេសបែបនេះ។

ការផ្ដល់ជូននេះ  ត្រូវបានធ្វើឡើងក្រោយ ១សប្ដាហ៍បន្ទាប់ពី Apple មានកម្មវិធីដូចគ្នានេះ ដោយអនុញ្ញាតឱ្យអតិថិជនយក iPhone ស៊េរីចាស់ៗ ៣ម៉ូដែល មាន iPhone 4S, 5 និង iPhone 5S ទៅប្ដូរយក iPhone 6/6 Plus ដោយវាយតម្លៃ ទៅលើលក្ខណៈ សម្បត្តិនៃទូរស័ព្ទ ចាស់ៗទាំងនោះ៕

ដកស្រង់ពី៖ THEBNEWS