បណ្តាញសង្គម

Microsoft ប្រកាស​ចេញ​ទូរស័ព្ទ​ក្រោម​ម៉ាក​យីហោ Nokia 105 តម្លៃ​តែ ២០ដុល្លារ អាច​ Standby ជាង១ខែ!

ក្រុមហ៊ុន Microsoft នៅថ្ងៃនេះទើប បានប្រកាសចេញ ទូរស័ព្ទស៊េរីទាបថ្មីមួយម៉ូ ដែលទៀតហើយ ដែលជ្រកក្រោមម៉ាកយីហោ Nokia ឈ្មោះថា Nokia 105។ ទូរស័ព្ទគូល័រ របស់ក្រុមហ៊ុន Software យក្សនេះចែកជាពីរស៊េរីគឺ Nokia 105 ស៊ីម១ និង Nokia 105 Dual Sim(ស៊ីម២) ដែលនឹងមាន លក់ក្នុងតម្លៃត្រឹមតែ ២០ដុល្លារអាមេរិកប៉ុណ្ណោះ។

លក្ខណសម្បត្តិ នៅលើ Nokia 105 គឺមានអេក្រង់ LCD ទំហំ ១,៤៥អ៊ីញ ជាមួយកម្រិតថាមពលថ្ម 800mAh ដែលនឹងមាន ពណ៌ចំនួនបីគឺ ពណ៌ខ្មៅ ស និងពណ៌ស៊ីយ៉ាន់ (cyan)។ ទូរស័ព្ទស៊េរីថ្មីនេះ អាចផ្ទុកលេខទំនាក់ទំនង (contact) ចំនួន ២០០០ ហើយអាចឱ្យ លោកអ្នកសន្ទនា រយៈពេលយូរបាន ១៥ម៉ោង និងបើកចោល (standby) បាន ៣៥ថ្ងៃ។

ជាទូរស័ព្ទ Series 30+

-អេក្រង់ ១,៤៥អ៊ីញ / LCD Transmissive, HighColor (16-bit/64k)

-ថ្ម BL-5C 800mAh ដោះដូរបាន -ប្រព័ន្ធបណ្ដាញ Dual band 900/1800MH, Dual band 850/1900MHz

-វិមាត្រ (ប x ទទ x កម្រាស់) = (១០៨,៥ x ៤៥,៥ x ១៤,១) មិល្លីម៉ែត្រ

-តំណភ្ជាប់៖ 3.5mm AV connector, micro USB charger -ប្រើស៊ីមកាត Mini SIM

ដកស្រង់ពី៖ THEBNEWS