បណ្តាញសង្គម

ក្រៅ​ពី​កាន់​ថ្ម ១៤ម៉ោង តើ​កុំព្យូទ័រ Asus Transformer Book T100HA នៅ​​មាន​អ្វី​ពិសេស​ទៀត?

ថ្មីៗនេះ ក្រុមហ៊ុន Asus បានប្រកាសចេញ សមិទ្ធផលជាច្រើនរួមគ្នា ដែលមានទាំង ស្មាតហ្វូន (Smartphone) នាឡិកាដៃឆ្លាតវៃ (SmartWatch) ព្រមទាំងកុំព្យូទ័រ យួរដៃស៊េរីថ្មីទំនើបៗ។

ក្នុងនោះ Transformer Book T100HA ជាឡេបថបថ្មីទំនើប ទទួលបានការចាប់អារម្មណ៍ ខ្លាំងពីសាធារណជន នៅក្នុងពិព័រណ៍ Computex ដោយសារកុំព្យូទ័រនេះ  អាចកាន់ថ្មបានយូរ រយៈពេលរហូតដល់ ១៤ម៉ោងឯណោះ។ ក្រៅពីកាន់ថ្ម បានរយៈពេលយូរ តើកុំព្យូទ័រស៊េរីថ្មី កាត់ម៉ូតថេប្លេតរបស់ Asus នៅមានលក្ខណៈសម្បត្តិ ល្អៗយ៉ាងណាទៀត? Transformer Book T100HA គឺជាកុំព្យូទ័រស៊េរី ថ្មីរបស់ Asus ភ្ជាប់មកជាមួយអេក្រង់ទំហំ ១០អ៊ីញ ត្រូវបានរចនាម៉ូតជា Laptop ផង និងជា Tablet ផង។

លក្ខណៈពិសេសលេចធ្លោ នៅលើកុំព្យូទ័រ ដែលអាចដក keyboard បាននេះ គឺស្ថិតនៅលើថាមពលថ្ម អាចកាន់បាន រយៈពេលដល់ទៅ ១៤ម៉ោងរាល់ពេល សាកថ្មពេញម្ដង។ កុំព្យូទ័រកូនកាត់ ថេប្លេតទំនើបនេះ  មានកម្រាស់ស្ដើងតែ ៨,៤៥មិល្លីម៉ែត្រ ស្ដើងជាងម៉ូដែល T100 ២០% ហើយក្រាសជាងទូរស័ព្ទ iPhone 6 Plus តែ ១មិល្លីម៉ែត្រប៉ុណ្ណោះ និងមានទម្ងន់ស្រាល មិនដល់ ១គីឡូ គឺត្រឹមតែ ៥៨០ក្រាម ស្រាលជាង MacBook Air ដែលមានអេក្រង់ ១១អ៊ីញប្រហែល ពាក់កណ្ដាលឯណោះ ងាយស្រួលទុកដាក់ តាមខ្លួន។

… Asus ទើបចេញស្មាតហ្វូនថ្មីខ្លាំងថតរូប selfie ម៉ូដែល ZenFone Selfie កាមេរ៉ាមុខដល់ទៅ 13MP …

Transformer Book T100HA ត្រូវបានបំពាក់ ឈីបអង្គប្រតិបត្តិ Intel Atom Cherry Trail មាន RAM 4GB, ភ្ជាប់មកជាមួយរន្ធ USB 3.1 Type-C ដែលអាចប្រើត្រឡប់ក្បាល ឌុយចុះឡើងបាន។ កុំព្យូទ័រស៊េរីថ្មីរបស់ Asus នេះនឹងមានលក់ លើទីផ្សារអំឡុង ចន្លោះខែកក្កដា-វិច្ឆិកា ខាងមុខ ដែលដំណើរការប្រព័ន្ធ ប្រតិបត្តិការ Windows 10។ ចំណែកកុំព្យូទ័រ Transformer Book ស៊េរីថ្មីម៉ូដែល Flip TP200 នឹងមានអេក្រង់ ១១,៦អ៊ីញ អាចបត់អេក្រង់បាន ៣៦០ដឺក្រេ ដំណើរការដោយ Windows 10 មានរន្ធ USB 3.1 Type-C៕

ដកស្រង់ពី៖ THEBNEWS