Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផេនខេក មាន​បញ្ហា​លើស​ពី​អ្វី​ដែល​យើង​មើល​ឃើញ ឥឡូវ​នាង​ដាច់ចិត្ដ​លើកដៃ​សំពះអង្វរពីមហាជន

  • បោះពុម្ព

បន្ទាប់សម្ងំកើតទុក្ខតែម្នាក់ឯងរឿងជំពាក់បំណុលគេរយៈពេលជិត ២ឆ្នាំ ពេលនេះតារាសម្ដែងភេទទី៣ ផេនខេក សម្រេចចិត្ដទម្លាយរឿងខ្លួនជំពាក់បំណុលគេចំនួន ១៥ម៉ឺនដុល្លារ។

ខណៈការងារសិល្បៈមិនទាន់មានពេញលេញ ផេនខេក លើកដៃសំពះដល់ម្ចាស់បំណុលឲ្យជួយពន្យារពេលសង ឬមិនយកការប្រាក់ខ្ពស់ពេក ដើម្បីឲ្យនាងមានលទ្ធភាពសងទៅតាមលំដាប់លំដោយ។ ក្នុងវីដេអូ Live កាលពីយប់ថ្ងៃទី០៨ ខែឧសភា ផេនខេក និយាយថា ដំបូងឡើយខ្លួនជំពាក់គេតែ១៦០០០ដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកបានឡើងដល់ ១៥ម៉ឺនដុល្លារ ដោយសារតែនាងមិនអាចរកលុយបានក្នុងឱកាសវិបត្ដិជំងឺកូវីដ-១៩ ហើយនាងបានយកលុយបន្ថែមពីអ្នកនេះទៅសងអ្នកនោះ យកពីអ្នកនោះមកសងអ្នកនេះ ធ្វើឲ្យគ្រាន់តែការប្រាក់ឡើងដល់ ១៥០០ ទៅ ១៦០០ដុល្លារក្នុង១ខែ។

ផេនខេក៖ “ខ្ញុំមកនេះមិនមែនសំពះសុំលុយពីពុកម៉ែបងប្អូនទាំងអស់គ្នាទេ បើបានផ្ដល់ជាកម្លាំងចិត្ដឲ្យខ្ញុំគឺខ្ញុំសប្បាយចិត្ដបំផុត ហើយអ្វីដែលខ្ញុំចង់បានគឺការងារទេ ដើម្បីឲ្យខ្ញុំមានឱកាសរកលុយយកទៅដោះបំណុលគេ”។ ទោះជាយ៉ាងណាតារាមាឌយក្ស ផេនខេក មិនបានបញ្ជាក់ថា ដើមហេតុដែលនាំឲ្យជំពាក់បំណុលគេជុំវិញ រហូតដល់រើខ្លួនលែងរួចបែបនេះ ខ្លួនយកលុយនោះទៅធ្វើអ្វីនោះទេ។

ប៉ុន្ដែនាងបង្ហើបថា ការដែលខ្លួនខ្ចីគេដំបូងដោយនឹកឃើញថា ខ្លួនមានលទ្ធភាពរកប្រាក់ទៅសងគេវិញ តែដោយសារបញ្ហាកូវីដ-១៩ បានអូសបន្លាយជាងពីរឆ្នាំ ធ្វើឲ្យខែខ្លះសូម្បីតែ១០០ដុល្លារក៏នាងរកមិនបានផង ប៉ុន្ដែនាងនៅតែតស៊ូលាក់រឿងនេះ ហើយខំបន្ដរកប្រាក់គេដើម្បីដោះបំណុលគេពីមួយទៅមួយជិត២ឆ្នាំ។ សូមរម្លឹកថា ផេនខេក ទើបជួបរឿងបែកបាក់គ្រួសារ ហើយបង្ហើបថាពិធីការនោះបានជំពាក់ថ្លៃអគារគេជាច្រើនម៉ឺនដុល្លារ។

ក្រោយទម្លាយរឿងបែកបាក់គ្រួសារ និងជំពាក់បំណុលគេដោយសារការរៀបការ មានអ្នកគាំទ្រខ្លះនឹកគិតថា នេះជាបន្ទុកដ៏លំបាកមួយសម្រាប់ ផេនខេក ទៅហើយ តែមិននឹកស្មានថា ផេនខេក ជំពាក់គេដល់ថ្នាក់នេះទៀត ធ្វើឲ្យមហាជននឹកអាណិតតារាភេទទី៣ នេះកាន់តែខ្លាំងឡើង៕

ដកស្រង់ពី៖ Sabay