Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អីយ៉ា! សុធីតា ព្រលយពាក្យផ្អែមល្ហែមឲ្យតម្រុយជាមួយ យូ ថនវណ្ណៈ

  • បោះពុម្ព

មហាជនដែលជាអ្នកគាំទ្របវរកញ្ញា Miss Grand Cambodia ២០២១ ប៉ូគីមថេង សុធីតា មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយលោក យូ ថនវណ្ណៈ ដែលទើបតែក្លាយជាម្ចាស់ជយលាភី Mister Grand Cambodia 2022 ដោយឃើញអ្នកទាំងពីរស្និទ្ធស្នាលគ្នាខ្លាំង រហូតហ៊ានព្រលយពាក្យក្នុងចិត្តទៀតផង។

ក្រោយឃើញបវរកញ្ញា ប៉ូគីមថេង សុធីតា និងលោក យូថនវណ្ណៈ ស្និទ្ធស្នាលគ្នាខ្លាំងក្នុងថ្ងៃចូលឆ្នាំខ្មែរ ដែលគ្រប់គ្នាសង្ស័យពីទំនាក់ទំនងអ្នកទាំងពីរ ដែលទើបកន្លងផុតទៅថ្មីៗនេះ ស្រាប់តែថ្ងៃនេះ បវរកញ្ញា Miss Grand Cambodia ២០២១ ប៉ូគីមថេង សុធីតា ព្រលយពាក្យផ្អែមល្ហែមនៅលើគណនីហ្វេសប៊ុកផ្ទាល់ រួមទាំងបង្ហាញរូបភាពជាមួយគ្នាទៀតផង ស្តាប់ហើយរំភើបរហូតដល់ថ្នាក់អៀនជំនួស ក្នុងនោះបវរកញ្ញារូបនេះបាននិយាយថា «ក្បែរគាត់មានតែស្នាមញញឹម និងភាពរីករាយ» ។

គ្រាន់តែ សុធីតា និយាយពាក្យផ្អែមបែបនេះចេញមកភ្លាម ធ្វើឲ្យអ្នកគាំទ្រនាងចូលខមមិនព្រោងព្រាតតែម្តង ដោយខ្លះនិយាយថា សមគ្នាណាស់បងធីតា អ្នកខ្លះទៀតថា សង្ស័យណាស់ Queen រីឯអ្នកខ្លះទៀតថា ហើយកូនមកមុខមិចបើម៉ែឪមុខស្អាតអីច្ចឹងនោះ ៕

ដកស្រង់ពី៖Sabay