Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ex របស់ ​G-Dragon រៀបការប្ដីហើយ ឯចំនួនភ្ញៀវចូលរួម តិចស្មានមិនដល់

  • បោះពុម្ព

កាលពីខែវិច្ឆិកា តារាម៉ូដែលកំពូលសម្រស់របស់ជប៉ុន Nana Komatsu បានប្រកាសថានាងនឹងរៀបការជាមួយនឹងសង្សាររបស់នាងគឺ Suda Masaki បន្ទាប់ពីទាក់ទងគ្នាបាន ១ឆ្នាំកន្លះ។

គូស្នេហ៍នេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះក្រៅពីមានសម្រស់ស័ក្តិសមគ្នា ពួកគេក៏មានចរិតស៊ីមេត្រីគ្នាដែរ។ ដោយឡែក រហូតដល់ថ្ងៃទី០៩ ខែឧសភា ទើបមានសេចក្ដីរាយការណ៍មកចេញពីបណ្ដាញសារព័ត៌មានជប៉ុនថា គូស្នេហ៍មួយគូនេះ បានរៀបការស្ងាត់ៗនឹងគ្នារួចហើយ គឺតាំងពីចុងខែមេសាម្ល៉េះ។

ក៏មានការឲ្យដឹងដែរថា ពិធីមង្គលការនេះ ត្រូវបានរៀបចំ ឡើងជាលក្ខណៈឯកជននៅ Ito Film Studio (Silver Thread) ជាកន្លែងដែលពួកគេចាប់ផ្ដើមស្រឡាញ់គ្នា។ ចំណែកឯភ្ញៀវកិត្តិយសដែលចូលរួមវិញ គឺមានតែ ២០នាក់ប៉ុណ្ណោះ ហើយក៏គ្មានវត្តមានតារាណាម្នាក់ដែរ។ ក្នុងពិធីមង្គលការ Nana និង Suda សុទ្ធតែគ្រងឈុតប្រពៃណី និងសម័យផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ កូនកំលោះក៏ថែមទាំងបានលេងហ្គីតាយ៉ាងរណ្ដំញ៉ាំងឲ្យពិធីកាន់តែមានក្ដីសុខទៀតផង។ ដោយសារជាពិធីបែបឯកជន ដូច្នេះសូម្បីរូបថតក៏មិនមានការបែកធ្លាយដែរ ព្រោះគូស្នេហ៍នេះចង់រក្សាតែសម្រាប់គ្រួសារ និងមិត្តស្និទ្ធប៉ុណ្ណោះ។

Nana Komatsu គឺជាតារាម៉ូដែលជប៉ុន ដែលកើតនៅឆ្នាំ ១៩៩៦ ហើយនាង និង G-Dragon ក៏ធ្លាប់បានទាក់ទងគ្នាម្ដងដែរ តែក្នុងរយៈពេលខ្លីបំផុត។ ចំណែក Suda Masaki វិញ កើតនៅឆ្នាំ ១៩៩៣ ជាតារាសម្ដែងផង និងជាតារាម៉ូដែលផង។ អ្នកទាំង ២ បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៩ ហើយសម្ព័ន្ធភាពនេះ កាន់តែជ្រាលជ្រៅខ្លាំងឡើងរហូត ពួកគេសម្រេចរៀបការនឹងគ្នាតែម្ដង៕

ដកស្រង់ពី៖Sabay