Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជួយដោះបំណុល ផេនខេក ភ្លាម ចៅខ្មែរចាប់ផ្ដើមក្ដៅស្លឹកត្រចៀកជាមួយអ្នករិះគន់ម្នាក់

  • បោះពុម្ព

អ្នកលក់ឡេល្បីឈ្មោះតាមបណ្ដាញសង្គមឈ្មោះចៅខ្មែរ បានវេរលុយជាច្រើនតាមរយៈធនាគារ ABA ទៅគណនី ផេនខេក តាមការសន្យារបស់ខ្លួនហើយកាលពីយប់មិញ ដើម្បីសម្រួលដល់ការដោះបំណុល។

ចៅខ្មែរ បានបញ្ចេញសំឡេង ផេនខេក អគុណលោកនូវទឹកចិត្ដដ៏ល្អនេះ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលបានជួយនោះទេ។ បន្ទាប់ពីវេរលុយជួយដល់ ផេនខេក ចៅខ្មែរអះអាងថា មានម្ចាស់គណនីហ្វេសប៊ុកម្នាក់ រិះគន់លោកថាជួយមនុស្សមិនបានការ ហើយម្ចាស់គណនីនោះក៏បានរិះគន់ខ្លាំងៗមកលើរូបលោកផ្ទាល់ដែរ។

ចៅខ្មែរ ចាត់ទុកអ្នករិះគន់នោះថា ពុំមានខួរគិតក្នុងនាមជាមនុស្ស ឃើញមនុស្សកំពុងតែលង់ទឹកហើយមិនជួយ។ ចៅខ្មែរបន្ដថា អ្វីដែលធ្វើឲ្យលោកប្រែពីមនុស្សធ្លាប់អន់ចិត្ដនឹងគ្នាតាមបណ្ដាញសង្គម ប្រែមកកើតចិត្ដអាណិត ហើយចង់ជួយ ផេនខេក បែបនេះ ក៏ដោយសារតែលោកធ្លាប់ជួបទុក្ខ និងក្រលំបាកដូចនាងដែរ។

ម្យ៉ាងលោកមើលឃើញថា មូលហេតុដែល ផេនខេក ផុងខ្លួនជំពាក់បំណុលគេដល់ថ្នាក់រើខ្លួនលែងរួចនេះ ក៏ព្រោះតែចង់បានស្វាមីម្នាក់ចេះផ្ដល់ភាពកក់ក្ដៅឲ្យខ្លួន ហើយចង់មានផ្ទះ និងមានឡានជិះនឹងគេប៉ុណ្ណោះ ប៉ុន្ដែអ្វីៗបានប្រែប្រួល ហើយបំណុលចេះតែកើន។ តារាសម្ដែងភេទទី៣ ផេនខេក ទើបទម្លាយរឿងខ្លួនជំពាក់លុយគេចំនួន១៥ម៉ឺនដុល្លារ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ហើយក៏មានអ្នកគាំទ្រច្រើនបានពោលពាក្យអាណិតនាង និងខ្លះបានសរសេរសារលើកទឹកចិត្ដទៀតផង។

ដោយឡែកចៅខ្មែរ និងស្វាមីដែលជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាវិញ បានពោលពាក្យអាណិត ហើយថែមទាំងផ្ដល់ថវិកា ដើម្បីជួយផេនខេក ទៀតផង៕

ដកស្រង់ពី៖Sabay