Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃឱសានុវាទ មិនត្រឹមតែមិនសុំទោស ថែមទាំងរត់ទៅរកមេធាវីចេញលិខិតបំភ្លឺមានបោះត្រាក្រឡៅ

  • បោះពុម្ព

តារាសម្ដែងភេទទី៣ ធុងប៉េត្រូ បានបង្ហាញមុខមេធាវី និងសហការី នៃការិយាលល័យមេធាវីហនុមាន នៅរសៀលថ្ងៃទី១០ ខែឧសភា ពោលគឺចំថ្ងៃចុងក្រោយ នៃការព្រមានប្ដឹងប្រឆាំងរូបលោកពីសំណាក់អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ គឺឧកញ៉ា អ៊ុច សម្បត្ដិ។

គេនៅមិនទាន់ឃើញពាក្យបណ្ដឹងពីភាគីណាមួយនៅឡើយទេ គិតត្រឹមម៉ោង១ កន្លះ ថ្ងៃទី១០ ខែឧសភា នេះ ប៉ុន្ដែសប្ដាហ៍មុនឧកញ៉ា អ៊ុច សម្បត្ដិ ថានឹងប្ដឹង ធុងប៉េត្រូ ពីបទបរិហារកេរ្ដិ៍ជាសាធារណៈ ដោយចោទថាធុងប៉េត្រូនិយាយខុសការពិតជុំវិញកុងត្រាការងារជាមួយក្រុមហ៊ុនតាមបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសលោក និងក្រុមហ៊ុន។

លោកឧកញ៉ា ទុកពេលត្រឹមថ្ងៃទី១០ ខែឧសភា បើមិនព្រមចេញមុខសុំទោសជាសាធារណៈទេ នោះបណ្ដឹង១នឹងចូលដល់ដៃសមត្ថកិច្ចហើយ។ ស្រាប់តែដល់ថ្ងៃកំណត់ ធុងប៉េត្រូ មិនត្រឹមតែមិនព្រមសុំទោស ថែមទាំងរត់ទៅរកជំនួយផ្លូវច្បាប់ពីមេធាវី ចេញលិខិតបំភ្លឺមួយច្បាប់ ដែលមានស្នាមេដៃ និងត្រាមេធាវីទៀតផង។

សូមអានលិខិតបំភ្លឺរបស់តារាសម្ដែង ទុយ វិសុទ្ធ ហៅធុងប៉េត្រូ ដែលទើបយកសេចក្ដីបំភ្លឺមកបង្ហោះជាសាធារណៈនៅរសៀលនេះដូចតទៅ៖ ទោះជាយ៉ាងណា គេមិនទាន់ឃើញប្រតិកម្មតបពីអគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅលោកឧកញ៉ា អ៊ុច សម្បត្ដិ នៅឡើយទេ។

ប៉ុន្ដែតាមរយៈបទសម្ភាសន៍ខ្លីមួយជាមួយSabay កន្លងមកលោកថា ភាគីក្រុមហ៊ុននៅតែប្រកាន់ជំហរថានឹងប្ដឹងតារារូបនេះ បើមិនព្រមចេញមុខសុំទោសជាសាធារណៈលើពាក្យសម្ដីរបស់ខ្លួនដែលនិយាយខុសការពិត។ ត្រង់ចំណុចនេះ ភាគីធុងប៉េត្រូ នៅតែប្រកាន់ជំហរថាមិនសុំទោសដោយលោកបញ្ជាក់ថា៖ "មានរឿងអីដែលខ្ញុំត្រូវសុំទោស ព្រោះខ្ញុំជាជនរងគ្រោះ"៕

ដកស្រង់ពី៖Sabay