Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មោទនភាព! កូនខ្មែរសម្ដែងក្នុងរឿង Jailbreak លេចវត្តមានក្នុងរឿងហូលីវូដ Doctor Strange 2

  • បោះពុម្ព

ពិតជាមោទនភាពសម្រាប់ប្រជាជនខ្មែរ បន្ទាប់ពីបានឃើញវត្តមានកូនខ្មែរ កាត់ចិន គឺលោក Jean- Paul Ly បានបង្ហាញវត្តមានយ៉ាងអស្ចារ្យសម្ដែងក្នុងភាពយន្ដហូលីវូដ Doctor Strange 2។

មហាជនប្រាកដជាបានស្គាល់មកហើយពីតួអង្គក្នុងរឿង Jailbreak Jean- Paul Ly ជាតារាហូលីវូដសញ្ជាតិ ខ្មែរ កាត់ចិន បានសាងស្នាដៃជាច្រើនក្នុងពិភពហូលីវូដ ភាគច្រើនលោកសម្ដែងជាតួហក់លោត ឈុតឆាកក្បាច់គុណ។

ជាក់ស្ដែងថ្មីៗនេះ Jean- Paul Ly កំពុងទទួលបានការសាទរ និងកោតសរសើរយ៉ាងពេញទំហឹងលើសមត្ថភាព ទេពកោសល្យល្អឯក ដែលបានប្រឡូកខ្លួនក្នុងភាពយន្ដ Doctor Strange in the Multiverse of Madness នេះជាសមិទ្ធផលថ្មីសន្លាងសម្រាប់ Jean- Paul Ly ក្រោយរាំងស្ទះដោយសារកូវីដ១៩។ រម្លឹកផងដែរថាលោក Jean-Paul Ly ជាតារាសម្តែងដែលធ្លាប់ទទួលបានពានរង្វាន់ នៅទីក្រុងឡុង។

សមត្ថភាពខ្ពស់របស់កំលោះ ខ្មែរ កាត់ចិន រូបនេះបានសាងភាពលេចធ្លោជាច្រើន ជាពិសេសនៅក្នុងរឿង Jailbreak ដែលបានឈ្នះពានរង្វាន់សកម្មភាពល្អបំផុតនៅឆ្នាំ ២០១៧ Fantasia Film Fest និងភាពយន្តបែប កំប្លែងរបស់អង់គ្លេស Nightshooters។

ងាកទៅមើលស្នាដៃក្នុងខ្សែភាពយន្ដល្បីៗដែល Jean-Paul Ly ចូលរួមសម្ដែងមិនតិចជាង១០រឿងនោះទេ ប៉ុន្តែសម្រាប់ភាពដែលទទួលបានការគាំទ្រច្រើនជាងគេនោះគឺរឿង Jailbreak, Doctor Strange 2, The Batmen និងរឿង 400 Bullets។

ដោយឡែកសម្រាប់ការងារថ្មីដែល Jean-Paul Ly កំពុងត្រៀមខ្លួនចូលរួមសម្ដែងក្នុងឆ្នាំ ២០២៣ ខាងមុខ គឺភាពយន្ដ Aquaman and The lost Kingdom និងរឿង Sumotherhood យោងតាម IMDB៕

ដកស្រង់ពី៖Sabay