Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះសារព័ត៌មានទាំងព្រលឹម ថា Soojin ចូលផលិតកម្មរួមជាមួយក្រុម VIVIZ

  • បោះពុម្ព

ព្រឹកព្រលឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ មានសេចក្ដីរាយការណ៍ថា Soojin ((G)I-DLE) បានចុះកុងត្រាជាមួយនឹងផលិតកម្ម Big Planet Made ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន YTN។

ទោះជាយ៉ាងណា ភ្លាមៗក្រោយឃើញដំណឹងនេះ ផលិតកម្ម Big Plant Made ក៏បានចេញសេចក្ដីប្រកាស ទៅកាន់សារព័ត៌មាន Joy News24 ដោយច្រានចោលទាំងស្រុងនូវការលើកឡើងថាខាងលើថា៖ «ពួកយើងមិនទាំងធ្លាប់ជួបផ្ទាល់ជាមួយនឹង Soojin ផង។ សេចក្ដីរាយការំ៍ដែលទាក់ទងនឹងកុងត្រារបស់នាងជាមួយនឹងយើង គឺមិនមែនជាការពិតឡើយ»។

ជាក់ស្ដែងដំណឹងនេះផ្ទុះឡើងដំបូង ពិតជាបានធ្វើឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្ររបស់ Soojin រំភើបដែរ ព្រោះ Big Planet Made ក៏ជាជម្រករបស់តារាល្បីៗដែរ ដូចជាក្រុម VIVIZ, Soyou, Ha Sungwoon, Lee Mu Jin, Be’O, Mighty Mouth, Ren និង តារាសម្ដែង Jo Soo Min ជាដើម៕

ដកស្រង់ពី៖Sabay