បណ្តាញសង្គម

ទស្សនា រូប​រាង​របស់ iPhone 7 ដែល​បង្កើត​ឡើង​ដោយ អ្នក​គាំទ្រ​ទៅ​មើល​ថា​ស្អាត​រឺ​ក៏អត់?

ជាទំលាប់របស់ Apple រៀងរាល់ ពីរឆ្នាំម្តង ទើបខ្លួនតម្លើង ម៉ូឌែល iPhone ខ្លួនមួយលេខ ហើយចុង ឆ្នាំនេះ Apple គួរតែបញ្ចេញ iPhone ម៉ូឌែល 6s និង 6s Plus។ យ៉ាងណាមិញ ប្រភព សំងាត់ មួយចំនួន បានបង្ហើបថា ឆ្នាំនេះ Apple ចង់ធ្វើ ខុសពី រាល់ដង ពោលវា អាចនឹង បង្កើត iPhone 7 យកតែម្តង ជាមួយនឹង រូបរាងថ្មី។

ពាក្យចចាមអារ៉ាម នៅតែជាពាក្យ ចចាមអារ៉ាម ដែលយើង មិនអាចទុកចិត្តបាន ក៏ប៉ុន្តែ អ្នកគាំទ្រ ផលិតផល Apple ម្នាក់ គាត់បានចែក ចាយនូវ រូបរាង របស់ iPhone 7 ដែលគាត់ បានស្រមើ ស្រមៃ ចង់អោយ Apple ផលិត ដែលយើង សង្កេតឃើញថា វាពិតជាប្លែក និងពោរពេញដោយ ភាពច្នៃ ប្រឌិតណាស់។ការរចនានេះ មិនបានធ្វើឡើង តែយោងទៅតាម ការស្រមៃ របស់គាត់ទេ ក៏ប៉ុន្តែវាគឺពិត ជាអាចទៅរួច។

Apple បានស្នើរនូវ កម្មសិទ្ធិបញ្ញា រួចហើយក្នុងការបង្កើត អេក្រង់ ដែលអាចស្កេន ម្រាមដៃបាន។ នៅរូបខាងលើនេះ យើងសង្កេត ឃើញថា គំរូ iPhone នេះវា មានប៊ូតុង Home នៅចន្លោះអេក្រង់ យ៉ាងពិសេស បំផុតដែលអាចប្រើ សម្រាប់ស្កេន ម្រាមដៃផង និងសម្រាប់ ចុចកណ្តាលផង។ គំរូទូរស័ព្ទនេះ បានអោយយើង ឃើញថា iPhone ស៊េរីថ្មី នឹងមិនមាន រូបរាង ធំជាងមុន ទៀតឡើយ ផ្ទុយទៅវិញ អេក្រង់វា រីកធំដែលគែម នៃទូរស័ព្ទ ជាងមុន។

នៅផ្នែក ខាងក្រោយ អ្នកនឹង ឃើញមាន ឡូហ្គោ Apple មានពន្លឺភ្លើង ភ្លឺដូច កុំព្យូទ័រ Macbook ដែរ ហើយលក្ខណៈ ពិសេស នេះត្រូវបាន គេរំពឹងទុក ថានឹងមានលើ iPhone 6 មកម្ល៉េះ។ កាមរ៉ាវា ពិតជាអាច មានពីរគ្រាប់ ពិតប្រាកដមែន នេះដោយយោង ទៅតាមសេចក្តី រាយការណ៍ កាលពីប៉ុន្មាន ខែមុនហើយ Apple ក៏ទើបតែ ទិញក្រុមហ៊ុន ផលិតកាមេរ៉ា ចំនួនពីរគ្រាប់ ទៀតផង។

សម្រាប់មតិប្រិយមិត្តទាំងអស់គ្នាវិញ តើអ្នកទាំងអស់គ្នា ចង់អោយ iPhone 7 វាមានលក្ខណៈ ពិសេស អ្វីខ្លះទៅ? ចង់អោយវា គ្រាន់តែមាន អេក្រង់ ធំជាងមុន និងមាន រូបរាងដដែល រឺក៏យ៉ាងម៉េច? គំរូទូរស័ព្ទ ខាងលើនេះ មើលទៅ ដូចជា ចម្លែកបន្តិចហើយ ក៏ប៉ុន្តែ វាក៏មានចំណុច វិជ្ជមាន ច្រើនដែរ ដែលខ្ញុំ ចង់ឃើញវា នឹងបំពាក់ លើផលិតផល ពិតប្រាកដ ដូចជាកាមេរ៉ា ចំនួនពីរគ្រាប់ អេក្រង់ដែល មានទំហំធំ លាតដល់គែមទូរស័ព្ទ ជាងមុន ជាដើម។

 

 

 

 

 

ដកស្រង់ពី៖ srokyerng