បណ្តាញសង្គម

ទស្សនា​គេ​ធ្វើតេស្ត iOS 9 Beta 1 ​បន្តិច​មើល៍ តើ​ពិសេស​អ្វី​ខ្លះល្អជាង​ iOS 8?

ប្រព័ន្ធប្រតិបត្តិការ iOS 9 ដែលទើបត្រូវបាន Apple ប្រកាសនៅក្នុងព្រឹត្តិការណ៍ WWDC 2015 សប្ដាហ៍នេះពិតជា ធ្វើឲ្យបណ្ដាសាធារណជន មានការសរសើរ ទៅលើមុខងារថ្មីៗ មានអត្ថប្រយោជន៍ ពិសេសគឺមុខងារ Low Power ដែលអាចជួយឱ្យទូរស័ព្ទ iPhone កាន់ថ្មយូរជាងមុន ៣ម៉ោងតែម្ដង។

ស្របពេលនោះដែរ ក្រុមហ៊ុនអេឡិចត្រូនិក របស់អាមេរិកនេះ ក៏បានដាក់ចេញ iOS 9 ជំនាន់សាកល្បងទី១ ឬ iOS 9 Beta 1 ដើម្បីឱ្យអ្នកអភិវឌ្ឍ កម្មវិធីសិក្សានូវ ចំណុចខុសឆ្គងផ្សេងៗ ជាមុនសិនមុននឹងដាក់ឱ្យប្រើជំនាន់ iOS 9 ផ្លូវការ។

យ៉ាងណាប្រហែល មានប្រិយមិត្តមិនតិចទេ ដែលមិនទាន់បាន សាកល្បងដំឡើង iOS 9 Beta នេះនៅឡើយ។ ដូច្នេះលោក អ្នកអាចទស្សនា ការប្រើ iOS 9 នៅលើទូរស័ព្ទ iPhone ខាងក្រោមបាន។

ក្រៅពីមុខងារ Low Power ហើយ Apple ក៏បានបញ្ចូលមុខងារ Split View multitasking ងាយស្រួលដល់អ្នកប្រើ iPad ប្រើក្នុងការចែកស្គ្រីនកម្មវិធីពីរក្នុងពេលតែមួយបាន។ TheBnews ធ្លាប់បានចុះផ្សាយអំពីលក្ខណៈសម្បត្តិលេចធ្លោចំនួន ៥ នៅលើ iOS 9 រួចមកហើយ។ សូមចុចលើតំណភ្ជាប់ Link ដើម្បីស្វែងយល់។

Software ថ្មី iOS 9 នេះត្រូវគេរំពឹងថា នឹងត្រូវដាក់ឱ្យប្រើផ្លូវការដំណាលគ្នានឹងវត្តមាន iPhone 6S និង iPhone 6S Plus អំឡុងខែកញ្ញាខាងមុខ៕

ដកស្រង់ពី៖ thebnews