បណ្តាញសង្គម

ក្រោយដកខ្លួនចេញពី Big Bang TOP លេចមុខជាមួយពាណិជ្ជករជនជាតិជប៉ុន ត្រៀមបង្ហាញការងារថ្មី

TOP សមាជិកក្រុមចម្រៀង K-pop Big Bang បង្ហាញមុខជាមួយអ្នកជំនួញជនជាតិជប៉ុនល្បីឈ្មោះ Yusaku Maezawa នៅកម្មវិធីពិព័ណ៌សិល្បៈរូបភាពជាមួយគ្នា។

ថ្មីៗនេះពាណិជ្ជករជនជាតិជប៉ុន Yusaku Maezawa បានបង្ហោះរូបថត ជាមួយតារាចម្រៀងប្រុស TOP សមាជិកក្រុម Big Bang នៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងបានភ្ជាប់ពាក្យប៉ុន្មានឃ្លាបង្ហើបអំពីការងារថ្មីរវាងលោក និង TOP ដែលកំពុងនឹងត្រៀមខ្លួនដាក់បង្ហាញការដេញថ្លៃរូបភាពបែបសិល្បៈ។ Yusaku Maezawa ថ្លែង៖ “យូរណាស់ទើបមានឱកាសបានជួប និងនិយាយរឿងនេះជាមួយគ្នា។

យើងឈរនៅមុខការងារដែលនឹងត្រូវដាក់ដេញថ្លៃនៅ Philips ដោយ Basquiat"។ កន្លងមកបន្ទាប់ពីបញ្ចប់កុងត្រាជាមួយផលិតកម្ម YG Entertainment តារាចម្រៀងប្រុសរូបនេះ បានប្រកាសថាខ្លួនគ្រោងនឹងធ្វើការលើវិស័យផ្សេងៗក្នុងនាមជាអ្នកសិល្បៈ និងជាអ្នកជំនួញ ហើយនេះ អាចជាការងារដែល TOP កំពុងចាប់ផ្ដើមជាមួយពាណិជ្ជករជនជាតិជប៉ុន Yusaku Maezawa៕

ដកស្រង់ពី៖Sabay