Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗ​លេច​ចេញ​ Smartwatch របស់ Nokia ​ឈ្មោះ Moonraker យ៉ាង​អាថ៌កំបាំង​ដោយ​បុគ្គលិក​ Microsoft ជា​អ្នក​បង្ហោះ!

  • បោះពុម្ព

Smartwatch ដែលផលិតដោយ Nokia មានឈ្មោះថា Moonraker ដែលពុំទាន់ត្រូវបាន ក្រុមហ៊ុនសម្ពោធឱ្យឃើញពន្លឺថ្ងៃ នៅឡើយនោះ ថ្ងៃនេះស្រាប់តែ លេចចេញរូបរាង យ៉ាងអាថ៌កំបាំង ដែលត្រូវបានគេប្រទះ ឃើញនៅលើការបង្ហោះ តាមគេហទំព័រ Thumblr របស់បុគ្គលិក Microsoft ម្នាក់។

នៅមុនពេលនាឡិកា Moonraker នេះកំពុងត្រូវ បានក្រុមហ៊ុន Nokia ផលិតជិតរួចរាល់ ក្រុមហ៊ុន Microsoft ក៏បានទិញយកជំនួញ hardware អេឡិចត្រូនិករបស់ Nokia។ រូបភាពដែលត្រូវបានគេបង្ហោះនេះ គឺជាធាតុផ្សំក្នុងការផលិត Smartwatch បន្ទាប់ពី Nokia បានបង្អួតវាដល់អតិថិជនតាំងពីសមាជ Mobile World Congress កាលពីឆ្នាំមុនម្ល៉េះ។

… លក្ខណៈពិសេស ១០ យ៉ាងដែល Apple Watch អាចធ្វើបាន តែ SmartWatch ក្រុមហ៊ុនល្បីៗដទៃទៀតមិនអាចធ្វើដូច …

នាឡិកាដៃឆ្លាតវៃនេះ មានការរចនារូបរាង មុខការ៉េបួនជ្រុង និងមានពណ៌ឆើតចំនួនបី គឺពណ៌បៃតង ខ្មៅ និងពណ៌ទឹកក្រូច។ Moonraker នឹងមានមុខងារពិសេសដូចជា មុខងារត្រួតពិនិត្យសកម្មភាពផ្សេងៗ មុខងារបង្ហាញសារក្រើនរំលឹក (notification) និង swappable watch face ជាដើម។ ក្នុងនោះ Smartwatch នេះក៏គាំទ្រការ ប្រើប្រាស់សេវាកម្ម មួយចំនួនដូចជា Facebook និង MixRadio ដែលជាសេវាកម្ម វិទ្យុអនឡាញរបស់ Microsoft៕

ដកស្រង់ពី៖ thebnews