Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពូណុយជួបគ្រូដើម! ទូរសព្ទស៊េរីទំនើបរបស់ក្មេងប្រុសម្នាក់ ដេញតាមថតពូណុយ ផ្អើលពេញពេទ្យ

  • បោះពុម្ព

តារាកំប្លែងស្ងួត បាន សំណាង ហៅពូណុយ បានជួបអ្នកគាំទ្រក្នុងពេលដ៏ប្រថុចញ៉ុចមួយ នាមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ។

ជំនួបនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ពោលគឺតាំងពី២ថ្ងៃមុន ប៉ុន្ដែមានអ្នកលេងបណ្ដាញសង្គមកាន់តែច្រើនឡើងបាននិយាយពីពូណុយ និងក្មេងប្រុសមានសតិមិនល្អម្នាក់ ដោយភ្ជាប់ពាក្យថា៖“តើត្រូវសើច ឬយំ?”។ ពូណុយ បានទៅជួបសួរសុខទុក្ខបងប្រុសខ្លួនដែលកំពុងសម្រាក ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរពេទ្យព្រះកុសុមៈ ហើយក៏ជួបក្មេងប្រុសកំព្រា និងមានស្មារតីមិនល្អម្នាក់ដែលមើលថែជំងឺឪពុកនៅគ្រែពេទ្យក្បែរគ្នានោះ។ ភ្លាមនោះ ពូណុយ ក៏ឆ្លៀតសួរសុខទុក្ខឪពុករបស់ក្មេងនោះ ថែមទាំងជូនប្រាក់ចំនួន៥ម៉ឺនរៀលទៀតផង។

កំពុងស្រងូតស្រងាត់ និងនឹកអាណិតអ្នកជំងឺ ស្រាប់តែផ្ទុះសំណើចពេញពេទ្យ បន្ទាប់ពីក្មេងនោះលើកទូរស័ព្ទរបស់ខ្លួនមកសុំពូណុយថតជាមួយ។ នោះ គឺជាទូរស័ព្ទជ័រសម្រាប់ក្មេងលេងតម្លៃប្រហែល២៥០០រៀល ត្រូវបានក្មេងពិកាជើង ហើយមានសតិមិនគ្រប់នោះកាន់រេតាមថតពូណុយ រហូតធ្វើឲ្យគ្រប់គ្នាទប់សំណើចលែងជាប់។

លោក បាន សំណាង បានចែករំលែកវីដេអូនេះតាមបណ្ដាញសង្គមFacebook និងTik Tok ផ្ទាល់ខ្លួន។បន្ទាប់ពីចែករំលែកក៏មានប្រិយមិត្ដខ្លះនឹកអាណិតដល់ក្មេងរូបនោះដែលមានចិត្ដកតញូចំពោះឪពុក ដ្បិតថាក្មេងនោះមិនសូវគ្រប់។ រីឯពូណុយ និងអ្នកគាំទ្រមួយចំនួនទៀតនិយាយបែបលេងសើចថា៖ “ទៅណាជួបតែអ្នកកំប្លែង ហើយកំប្លែងស្ងួតជាងពូណុយទៀត”៕

ដកស្រង់ពី៖ Sabay