Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានផ្នែកក្រុមហ៊ុន Apple៖ iPod Touch អស់ជីវិតែវិញ្ញាណវានៅតែមានក្នុងផលិតផល Apple ផ្សេងទៀត

  • បោះពុម្ព

«វិញ្ញាណរបស់ iPod នៅតែមានជីវិត នៅក្នុងផលិតផល Apple ផ្សេងៗទៀត» នេះគឺជាពាក្យសម្ដីរបស់លោក Greg Joswiak ប្រធានផ្នែកគ្រប់គ្រងទីផ្សារ Greg Joswiak បាននិយាយក្រោយពេលក្រុមហ៊ុន Apple បានប្រកាសថា នឹងបញ្ឈប់ផលិតជាផ្លូវការនូវ iPod Touch ដែលជាឧបករណ៍សម្រាប់ចាក់ចម្រៀងដ៏ពេញនិយមមួយបន្ទាប់ពីឧបករណ៍ចាក់ចម្រៀងតាមរយៈថាស CD។

iPod Touch គឺជាឧបករណ៍ចុងក្រោយដែលនៅសេសសល់ពីកាលសម័យ iPod ហើយវាមិនត្រូវបានអាប់ដេតតាំងពីខែឧសភា ឆ្នាំ ២០១៩។ វាមិនជារឿងចម្លែកនោះទេដែលក្រុមហ៊ុន Apple បានបញ្ឈប់ការផលិត iPod ដោយសារតែមុខងាររបស់ឧបករណ៍នេះត្រូវបានបញ្ចូលទៅក្នុងទូរសព្ទ iPhone និងឧបករណ៍ជាច្រើនផ្សេងៗទៀតរបស់ក្រុមហ៊ុន ដូចដែលលោក Greg Joswiak ថា។

គួររំឭកដែរថា Apple បានដាក់ឱ្យប្រើប្រាស់ iPod ជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០០១ ហើយនៅពេលនោះ វាគឺជាឧបករណ៍តន្ត្រីដែលមានភាពច្នៃប្រឌិតខ្ពស់ដែលអាចដាក់បទចម្រៀងរាប់ពាន់នៅក្នុងហោប៉ៅរបស់អ្នកដែលចូលចិត្តស្ដាប់ចម្រៀង។ ក្នុងរយៈពេល២១ឆ្នាំនេះ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ឧបករណ៍ iPod ជាច្រើនដែលមានរូបរាងផ្សេងៗគ្នារួមមាន iPod Shuffle, iPod nano និង iPod Touch៕

ដកស្រង់ពី ៖ Sabay