Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាំងក៏ឡើង ទូរសព្ទក៏ឡើងថ្លៃ! Samsung គ្រោងនឹងដំឡើងថ្លៃផលិតឈីប ២០ភាគរយ

  • បោះពុម្ព

Samsung កំពុងពិចារណាដំឡើងថ្លៃផលិតឈីប រហូតដល់ទៅ ២០ភាគរយសម្រាប់ក្រុមហ៊ុនដទៃដែលទិញពីក្រុមហ៊ុនមួយនេះ។

ការដំឡើងថ្លៃបែបនេះ វានឹងធ្វើឲ្យទូរសព្ទ ឬឧបករណ៍អេឡិកត្រូនិកជំនាន់ក្រោយនឹងមានតម្លៃថ្លៃជាងមុនផងដែរ។ យោងតាមរបាយការណ៍ពីវេបសាយ Bloomberg បានឲ្យដឹងថា ផលិតផលប្រើប្រាស់ សឹងគ្រប់មុខនាពេលបច្ចុប្បន្នកំពុងមានការឡើងថ្លៃជាបន្តរបន្ទាប់។ ការឡើងថ្លៃនេះរួមមាន វត្ថុធាតុដើម និងការដឹកជញ្ជូនជាដើម ធ្វើឲ្យថ្លៃដើមនៃការផលិតច្រើនជាងមុន ១៥ ទៅ២០ភាគរយ។

គួរបញ្ជាក់ផងដែរថា Samsung គឺជាបងធំមួយនៅក្នុងវិស័យផលិតឈីបសម្រាប់គ្រឿងឧបករណ៍អេឡិកត្រូនិក ដែលក្នុងនោះរួមមានឈីបសម្រាប់ផ្ទុកទិន្នន័យ Hard disk CPU ទូរសព្ទ គ្រឿងបញ្ជាយានយន្តជាដើម។ ដូច្នេះហើយ បើ Samsung ពិតជាធ្វើបែបនេះមែន នោះគ្រឿងអេឡិកត្រូនិក នៅលើទីផ្សារ រួមមាន ទូរសព្ទ, ថេប្លេត, Memories Card, រថយន្ត និងគ្រឿងអេឡិកត្រូនិកជាច្រើនទៀតនឹងមានតម្លៃកើនឡើងដូចគ្នា៕

ដកស្រង់ពី៖ Sabay