Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធនាគារ បាងកក ពង្រីកបណ្តាញសាខា នៅកម្ពុជា

  • បោះពុម្ព

ភ្នំពេញ ៖  ធនាគារ បាងកក  នៅថ្ងៃទី១៥ ខែមិថុនា  ឆ្នាំ២០១៥ បាន ប្រារព្ធពិធីសម្ពោធ សាខាកម្ពុជា នៅរាជធានីភ្នំពេញ  ដើម្បីផ្តល់ជូននូវសេវាកម្ម ផ្នែកហិរញ្ញ វត្ថុពេញលេញ សម្រាប់អតិថិជនថៃ និង អន្តរជាតិ ដែលកំពុង វិនិយោគ និងធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

ធនាគារ ក៏មានគោលដៅសម្រាប់ អតិថិជនក្នុងស្រុក និង ដៃគូពាណិជ្ជកម្ម ដែលប្រើប្រាស់ បណ្តាញ ធនាគារក្រៅប្រទេស ដើម្បីផ្តល់សេវាកម្ម និង ដំបូន្មានដល់ វិនិយោគិន បរទេស នៅក្នុងប្រទេសកម្ពុជា រួមទាំងបណ្តា ក្រុមហ៊ុនក្នុងស្រុក ដែលមានបំណង ធ្វើអាជីវកម្ម នៅតាមបណ្តា ប្រទេសនានា ជាមួយបណ្តាញសាខា របស់ធនាគារ។ ការបើកសាខា នៅកម្ពុជា គឺ ជាសមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់មួយ របស់ធនាគារ បាងកក ដែលជាធនាគារថៃ ដែលមានបណ្តាញ សាខាធំបំផុត នៅក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍។

នាយកធនាគារ បាងកក លោក Chartsiri Sophonpanich  បានមានប្រសាសន៍ថា ការពង្រីកបណ្តាញសាខាធនាគារ បាងកកមកកាន់ ប្រទេសកម្ពុជា បានបង្ហាញយ៉ាង ច្បាស់ពីគោលដៅរបស់ខ្លួន ក្នុងការក្លាយ ជាធនាគារ ក្នុងតំបន់ដែលឈានមុខ ក្នុងការផ្តល់នូវ សេវាកម្មពេញលេញ ទៅកាន់អតិថិជន លើវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។

អតិថិជនរបស់សាខាថ្មី  ត្រូវបានរំពឹងថានឹងធ្វើ អាជីវកម្មពីប្រទេសថៃ និង ពីបណ្តាញ ធនាគារក្រៅប្រទេស ដែលមានបំណង ក្នុងការពង្រីក មកកាន់ប្រទេសកម្ពុជា ពោលគឺអាជីវកម្មខ្នាតតូចនិងមធ្យម អតិថិជនដែលមាន ទ្រព្យសម្បត្តិច្រើន និយោជិតរបស់ដៃគូ សហការនៃធនាគារ បាងកក និង ប្រជាជនថៃ ដែល ជាម្ចាស់អាជីវកម្ម ឬប្រជាជនក្នុងស្រុក។ ធនាគារ បាងកក ក៏មានផែនការ ផ្តល់ជូននូវ សេវាកម្មមួយចំនួន ដល់ អតិថិជនជាដៃគូ ពាណិជ្ជកម្មរបស់ខ្លួន ក៏ដូចជា អតិថិជនក្នុងស្រុក ដោយផ្តល់ ជូន ព័ត៌មាននិងដំបូន្មាន ដល់វិនិយោគិន បរទេសនិងថៃ ដែលមានគម្រោងវិនិយោគ នៅក្នុងប្រទេសកម្ពុជា និង ផ្តល់សេវាកម្មជូន វិនិយោគិនកម្ពុជា ដែលមានបំណងធ្វើអាជីវកម្ម នៅបណ្តាប្រទេសនានា ជាមួយសាខារបស់ ធនាគារ បាងកក។

លោក  Chartsiri Sophonpanich  បាននិយាយថា  «កម្ពុជាក៏មានចំណុច ទាក់ទាញពិសេសដែរ ដូចជា បុព្វសិទ្ធិក្នុងការ ធ្វើពាណិជ្ជកម្ម ភាពសម្បូរបែប នៃធនធានធម្មជាតិ  ដែលជាកត្តាសំខាន់ចំពោះសេដ្ឋកិច្ច  និង តម្លៃពលកម្មទាប។ ជាងនេះទៅទៀត រដ្ឋាភិបាលមាន គោលការណ៍ លើកទឹកចិត្ត ឲ្យមានការវិនិយោគពីក្រៅប្រទេស ជាមួយការមិនកំណត់ លើការគ្រប់គ្រងភាគហ៊ុន ឬការគ្រប់គ្រងដើមទុន  គ្មានការដាក់កំហិតលើ ការផ្ទេរប្រាក់ទៅក្រៅប្រទេស កាត់បន្ថយពន្ធលើ ប្រាក់ចំណូល លើកលែងពន្ធ នាំចេញនាំចូល គាំទ្រដល់ការវិនិយោគ ក្រៅប្រទេស ក្នុងការអភិវឌ្ឍន៍លើ មធ្យោបាយដឹកជញ្ជូន ក៏ដូចជាការកែសម្រួលច្បាប់ និងបទបញ្ជា ឲ្យស្របទៅតាមបច្ចុប្បន្នភាព។ កត្តាទាំងនេះហើយ  ដែលនឹងទាក់ទាញ អាជីវកម្មច្រើនទៀត ឲ្យមកវិនិយោគនៅក្នុង ប្រទេសកម្ពុជា ហើយពេលនេះ វាជាឱកាស សម្រាប់ធនាគារ បាងកក ដើម្បីសម្របសម្រួល និង បំពេញតម្រូវការអតិថិជន ដែលកំពុងធ្វើ អាជីវកម្មនៅក្នុងប្រទេស»៕

ដកស្រង់ពី  ដើមអម្ពិល