Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់កម្មវិធីពានរង្វាន់ Oscars 2022 នៅតែបន្តប្រកាសពាក់មុខយក្សដាក់ Will Smith

  • បោះពុម្ព

រយៈពេលជាង២ខែមកហើយ ដែលព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Oscars ២០២២

នៅតែបន្តជាប្រធានបទសម្រាប់ពិភពហូលីវូដ សូម្បីតែអ្នកស្រី Wanda Sykes ជាតារាកំប្លែង និងក្នុងនាមជាម្ចាស់កម្មវិធីពានរង្វាន់ Oscars ឆ្នាំនេះនៅតែបន្តខឹងសម្បារមិនអាចអត់ទោសឱ្យអាកប្បកិរិយារបស់ Will Smith បានធ្វើលើ Chris Rock។ ថ្មីៗនេះអំឡុងពេលធ្វើដំណើរកម្សាន្ដនៅទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក តារាកំប្លែង Wanda Sykes ដែលជាម្ចាស់កម្មវិធី Oscars 2022 បានអះអាងថានាងនៅតែមិនទាន់ លើកលែងទោសឱ្យ Will Smith ក្រោយតារាប្រុសរូបនេះបានទះកំផ្លៀង Chris Rock លើឆាកចំពោះមុខមហាជនទូរទាំងពិភពលោក។

អ្នកស្រី Wanda Sykes ថ្លែង៖ ពេលនឹកដល់រឿងនេះខ្ញុំខឹងណាស់ ខ្ញុំមិនអាចជឿថាគាត់នៅតែអាច បន្តអង្គុយលើកៅអីបន្ទាប់ពីទះកំផ្លៀង គាត់ដូចមនុស្សព្រៃ គាត់គួរតែអង្គុយជាមួយមេធាវី ជួបជាមួយ ប៉ូលិស"។ នេះមិនមែនជាលើកទីមួយទេដែលម្ចាស់កម្មវិធី Oscar 2022 បាននិយាយពាក់ព័ន្ធនឹងបញ្ហានេះ ដោយកន្លងមកនៅក្នុងវគ្គមួយនៃកម្មវិធី The Ellen DeGeneres Show អ្នកស្រីក៏ធ្លាប់បានលើកឡើង ហើយតារាកំប្លែងរូបនេះសង្កត់ធ្ងន់ថា នាងនឹងមិនអត់ឱនចំពោះទង្វើហិង្សារបស់ Smith នេះឡើយ៕

ដកស្រង់ពី៖ Sabay