Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗ! អេង រិទ្ធី ទម្លាយកន្លែងស័ក្តិសិទ្ធិមួយនៅភ្នំពេញ ដោយប្រាប់អ្នកមានគូស្នេហ៍ហាមទៅលេង

  • បោះពុម្ព

ពិតជាមិនគួរឲ្យជឿមែន ដែលស្ងាត់ៗលោក អេង រិទ្ធី បានទម្លាយរឿងកន្លែងស័ក្តិសិទ្ធិពិតមួយដែលខ្លួនធ្លាប់ទៅលេង កាលពីនៅកំលោះ រហូតធ្វើឲ្យលោកបានបែកគ្នាជាមួយសង្សារពិតមែន។

នៅប៉ុន្មាននាទីមុននេះ លោក អេង រិទ្ធី បានបង្ហោះសារដែលនិយាយរឿងពិតក្នុងចិត្ត រឿងកន្លែងស័ក្តិសិទ្ធិមួយកន្លែងដែលធ្លាប់ជួប ដោយបានបង្ហាញនៅលើគណនីហ្វេសប៊ុក ក្នុងនោះលោកបានបញ្ជាក់ថា លោកមានរឿងដែលចង់ប្រាប់ដល់ប្អូនៗនិងក្មួយៗ ចំពោះកន្លែងដែលធ្លាប់ទៅលេង ដោយនៅទីនោះគឺជាកន្លែងដ៏ស័ក្តិសិទ្ធិ ហើយក៏ជាកន្លែងដែលគ្រប់គ្នាមានជំនឿមួយដែរ ដោយកន្លែងដ៏ស័ក្តិសិទ្ធិមួយនេះគឺ «វត្តភ្នំ» ជានិមិត្តរូបនៃឈ្មោះទីក្រុងភ្នំពេញ ដែលជារមណីដ្ឋានប្រវត្តិសាស្រ្ត ក្នុងកំណត់ត្រានៃអត្តសញ្ញាណជាតិខ្មែរ។

លោក អេង រិទ្ធី ក៏បានបញ្ជាក់បន្ថែមទៀតថា សម្រាប់កន្លែងដ៏ស័ក្តិសិទ្ធិមួយនេះក៏មានជំនឿមួយដែរ ដោយកំលោះក្រមុំដែលស្រលាញ់គ្នាហាមនាំគ្នាទៅលេងនៅទីនោះ ព្រោះថានឹងបែកគ្នាដោយមិនបានរៀបមង្គលការជាប្តីប្រពន្ធជាមួយគ្នាបានឡើយ។ក្នុងនោះ អេង រិទ្ធី ក៏បានប្រាប់ប្រវត្តិកាលជំនាន់លោកនៅកំលោះ ធ្លាប់បានទៅលេងកន្លែងដ៏ស័ក្តិសិទ្ធិមួយនេះ កាលនោះលោកទៅលេងពេលចូលឆ្នាំ ហើយបន្ទាប់ពីទៅលេងទីនោះមកគឺលោកបានបែកគ្នាប្រាកដមែន។

ដកស្រង់ពី៖ Sabay