Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

“ខ្ញុំមិនខឹង ខ្ញុំញញឹម តែចិត្តខ្ញុំឈឺ” នេះជាសម្ដីបេក្ខនារី Cambodian Idol ត្រូវគេមើលងាយរូបរាងកាយ

  • បោះពុម្ព

មហាជនផ្ទុះការប្រតិកម្មយ៉ាងខ្លាំង ចំពោះមនុស្សមួយចំនួនតូចដែលបានប្រើពាក្យពេចន៍មិនសមរម្យ ( Bully ) លើបេក្ខនារី Cambodian Idol រដូវកាលទី៤ គឺកញ្ញា ជួប ស្រីកែវ ធ្វើឱ្យបេក្ខនារីរូបនេះប៉ះទង្គិចយ៉ាងខ្លាំងចំពោះការមើលងាយរូបរាងកាយរបស់នាង។

ជួប ស្រីកែវ បេក្ខនារីចូលរួមប្រកួតចម្រៀងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលត្រូវបានជំពូកមនុស្សមួយចំនួននិយាយមិនសមរម្យ ត្មិះដៀល រូបរាងកាយធាត់របស់នាង។ មិនថ្វីបើទោះបីជាមាន បុគ្គលមួយចំនួនតូចមើលងាយរូបរាងរបស់នាងយ៉ាងណាក៏ដោយ ក៏បេក្ខនារីរូបនេះនៅតែបន្តស្នាមញញឹម ខំប្រឹងជានិច្ច ពោល ពាក្យសម្ដីនេះមិនមែនជារនាំងបាំងគោលដៅរបស់នាងនោះទេ។ បន្ទាប់បានជួបពាក្យរិះគន់ជាច្រើន ស្រីកែវ ដាច់ចិត្តទម្លាយរឿងក្នុងចិត្តប្រាប់មហាជនលើបណ្ដាញសង្គម ថានាងជួបច្រើនណាស់មកហើយរហូតដល់វ័យ ២០ឆ្នាំនេះក៏នៅតែជួប ប៉ុន្តែនាងមិនដែលបង្ហាញ អាកប្បកិរិយាខឹងសម្បារអញវីនោះទេ នាងនៅតែព្យាយាលលាក់បាំងអារម្មណ៍ប្រឹងញញឹមចំពោះមុខ គ្រប់គ្នា ប៉ុន្តែក្នុងចិត្តពោរពេញទៅដោយការអន់ចិត្ត ខូចចិត្ត ដែលមានត្រូវមករងពាក្យមិនសមរម្យ ដោយយករូបរាងនាងមកធ្វើជាការលេងសើចសប្បាយយ៉ាងដូច្នេះ។

បេក្ខនារី ជួប ស្រីកែវ ថ្លែង៖ “ខ្ញុំចង់ធ្វើការអរគុណដល់រូបរាងមួយនេះដែរស្ថិតនៅជា មួយខ្ញុំ20ឆ្នាំ មកហើយ ដែរត្រូវទទួលរងការប្រម៉ាត វាយប្រហារ ព្យុះភ្លៀង សម្ពាធផ្លូវកាយ&ផ្លូវចិត្តរកអ្វីមក និយាយ មិនចេញ!។ ពេលខ្លះសើចទៅជាមួយគេដើម្បើកុំអោយគេគិតថាយើងប្រកាន់ច្រើន ទាំងក្នុងចិត្ត ចង់ប្រាប់គេថាខ្ញុំមិនចូលចិត្តទេ ខ្ញុំអន់ចិត្ត ខ្ញុំខូចចិត្ត តែក៏ខំខាំមាត់នៅក្នុងចិត្តមកវិញថា អត់អីទេ តិចទៀតទៅគេសាំហ្នឹងរូបរាងយើងហើយ”។

ទន្ទឹមនឹងមានការរិះគន់ ជួប ស្រីកែវ ក៏ទទួលបានការលើកទឹកចិត្តជាច្រើនពីក្រុមគ្រួសារ មិត្តភក្ដិ ជាពិសេសគឺមហាជនរាប់រយនាក់ ដែលនៅតែមើលឃើញពីភាពស្រស់ស្អាតខាងក្នុងពិតរបស់នាង៕

ដកស្រង់ពី៖ Sabay