បណ្តាញសង្គម

CCI ផ្តល់អាហារូបករណ៍ ជូនអ្នកព័ត៌មានកម្ពុជា លើការសរសេរអត្ថបទ «បែបស៊ើបអង្កេត»

ភ្នំពេញ ៖ វិទ្យាស្ថានសារ គមនាគមន៍កម្ពុជា (CCI) នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ ដល់អ្នកព័ត៌មាន និង មន្រ្តីព័ត៌មានកម្ពុជាចំនួន ១៥រូប ចូលរៀនលើជំនាញសិទ្ធិទទួល ព័ត៌មាន ការសរសេរ ព័ត៌មានស៊ើបអង្កេត ព្រមទាំងក្រមសីលធម៌ សារព័ត៌មានផងដែរ។ 

 

វគ្គបណ្តុះបណ្តាលនេះ  មានរយៈពេល៦ខែ គឺ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១៥ អំឡុង ពេលសិក្សា សិក្ខាកាមទាំងអស់ ទទួលបានប្រាក់ ឧបត្ថម្ភផងដែរ។ យោងតាមសេចក្តីជូនដំណឹងផ្តល់អាហារូបករណ៍ របស់ CCI ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥  បានឲ្យដឹងថា វគ្គសិក្សានេះ ទទួលបានការឧបត្ថម្ភពីអង្គការ SIDA តាមរយៈ  អង្គការ UNESCO កម្ពុជា ក្រោម គម្រោងសេចក្តីព្រាងច្បាប់ «សិទ្ធិទទួលបានព័ត៌មាន»។

សេចក្តីជូនដំណឹង ដដែលនេះ បានឲ្យដឹងថា ការសិក្សាចែកចេញជាពីរផ្នែក៖ ទី១. ការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់  ដែលសិក្សាពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ចាប់ពីខែកក្កដា ដល់ខែតុលា។ ទី២. ការចុះអនុវត្តសុំព័ត៌មាន និងសរ  សេរអត្ថបទស៊ើបអង្កេត ដែលនឹងចាប់ផ្តើមពីខែតុលា ដល់ខែធ្នូ។

បើតាមសេចក្តីជូនដំណឹង អំឡុងពេលរៀនទ្រឹស្តីក្នុងថ្នាក់ ពេលចុះប្រមូលព័ត៌មាន និង ពេលសរសេរព័ត៌មាន ស៊ើបអង្កេតសិក្ខាកាមទាំងអស់ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ។

CCI បានបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សាសិក្ខាកាម ដែលជាអ្នកព័ត៌មាន ឬមន្រ្តីព័ត៌មាន នឹងទទួលបាននូវចំ  ណេះដឹងលើជំនាញសិទ្ធិទទួលបានព័ត៌មាន ការសរសេរព័ត៌មានស៊ើបអង្កេត និងក្រមសីលធម៌សារព័ត៌មាន។

លក្ខខ័ណ្ឌ នៃការជ្រើសរើស៖

បេក្ខជន ដែលចង់ដាក់ពាក្យប្រកួតប្រជែងយកអាហារូបករណ៍នេះ ត្រូវមានលក្ខណៈសម្បត្តិមួយចំនួនដូចខាង ក្រោម៖

- ជាអ្នកសារព័ត៌មាន ឬ អ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនងនៅរាជធានីភ្នំពេញ

- ទទួលការអនុញ្ញាតពីស្ថាប័នព័ត៌មានរបស់ខ្លួន ឲ្យឈប់សម្រាក ពេលចូលរួមក្នុងវគ្គបណ្តុះបណ្តាល

- ពាក្យសុំចូលរៀន ត្រូវមានសេចក្តីបញ្ជាក់ការអនុញ្ញាត ដែលចេញដោយនិយោជក ឬ អ្នក ដែលមានសមត្ថកិច្ច  ក្នុងស្ថាប័ន

- ត្រូវធានាថា នឹងចូលរួមសិក្សាឲ្យបានទៀងទាត់ និងបំពេញតាមតម្រូវការរបស់វគ្គបណ្តុះបណ្តាល

អ្នកសារព័ត៌មាន ដែលចាប់អារម្មណ៍ និង ចង់ទទួលយកវគ្គបណ្តុះបណ្តាលនេះ អាចចូលទាញយកពាក្យស្នើសុំ   តាមគេហទំព័រ www.dmc-cci.edu.kh/cci រួចបំពេញពាក្យសុំចូលរៀន និងផ្ញើទៅកាន់ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬ អាចដាក់ពាក្យដោយផ្ទាល់ទៅកាន់ការិយាល័យ CCI រៀងរាល់ម៉ោងធ្វើការ នៅសាកលវិទ្យាល័យ  ភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កាលបរិច្ឆេទ នៃការទទួលពាក្យ នឹងបិទបញ្ចប់ នៅម៉ោង៥ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥នេះ៕

ដកស្រង់ពី ៖ ដើមអម្ពិល