Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដួង ម៉ានិច ប្រឹងស្រែក live លក់ផលិតផល កកោកយកលុយជួយ សុវត្ថិឌី ធារិកា

  • បោះពុម្ព

ស្របពេលទទួលបានដំណឹងមរណភាពរបស់ឪពុកម្ដាយ សុវត្ថិឌី ធារិកា តារាសម្ដែង ដួង ម៉ានិច ប្រឹង Live វីដេអូលក់ផលិតផល ដើម្បីយកថវិកាដែលបានចំណេញពីផលិតផលទាំងនោះ យកជួយសម្រួលដល់ក្រុមគ្រួសារ សុវត្ថិឌី ធារិកា។

នៅមុននេះបន្តិចតារាសម្ដែងស្រីល្បីឈ្មោះ ដួង ម៉ានិច បានធ្វើការ Live លក់ផលិតផលដូចសព្វ មួយដង។ ប៉ុន្តែលើកនេះនាងបានលើកឡើងពីលើការ live លក់ថាប្រាក់ចំណេញទាំងអស់នៅក្នុងការ live លក់ផលិតផលយប់នេះនាងនិងបរិច្ចាកជូនកញ្ញា សុវត្ថិឌី ធារិកា ដើម្បីជួយសម្រួលក្នុងការចាត់ចែង ធ្វើបុណ្យឱ្យ ឪពុកម្ដាយ តាមប្រពៃណី។

ដួង ម៉ានិច៖ “RIP លក់យកលុចចំណេញជួយ សុវត្ថិឌី ធារិកា”។ យ៉ាងណាមិញបច្ចុប្បន្ន សពឪពុកម្ដាយ របស់តារាចម្រៀង សុវត្ថិឌី ធារិកា បាននឹងកំពុងដឹកពីខេត្តព្រះវិហារ មករាជធានីភ្នំ ដើម្បីធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ៕

ដកស្រង់ពី៖Sabay