Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសកំពុងសើ៊បក្ដី Kim Sae Ron ក្រោយបើកឡានរត់ គេចពីបុកផ្លូវឡើងខ្ទេច ទាំងមានជាតិស្រវឹងក្នុងខ្លួន

  • បោះពុម្ព

យោងតាមសេចក្ដីចេញផ្សាយព័ត៌មាននៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២នេះបានឲ្យដឹងថា តារាសម្ដែង វ័យ ២១ឆ្នាំ Kim Sae Ron បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ក្រោយមានការចោទប្រកាន់ ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ផ្អែកតាមអ្វីដែលបានចុះផ្សាយ បានបញ្ជាក់ថា ប៉ូលីសស្រុក Gangnam បានទទួល ទូរសព្ទខលចូល ដល់ទៅ ៦ដង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ថាមានរថយន្តមួយគ្រឿង «បើកមិនព្រមឈប់» នៅកណ្ដាលផ្លូវ។

ភ្លាមៗ បន្ទាប់ពីប៉ូលីសបានចុះទៅស៊ើបអង្កេតការហៅទូរសព្ទ ពួកគេបានរកឃើញថា រថយន្តមួយគ្រឿងបានបើកបុក រចនាសម្ព័ន្ធផ្លូវ ក្បែរផ្លូវបំបែក Hakdong នៃស្រុក Gangnam នៅម៉ោង ៨ ព្រឹក ហើយកំពុងព្យាយាមរត់គេច ពីកន្លែងកើតហេតុទាំងមិនទទួលខុសត្រូវ។

ក្រោយពីឃាត់រថយន្តនោះបានសម្រេច សមត្ថកិច្ច បានសួរនាំអ្នកបើកបរ ទើបដឹងថា នោះគឺជា តារាសម្ដែង Kim Sae Ron ហើយក៏បានធ្វើតេស្តខ្យល់ដង្ហើមភ្លាមៗ។ ទោះជាយ៉ាងណា ក្រុមការងារមានសមត្ថកិច្ច ចង់បញ្ជូនតារាស្រីរូបនេះទៅពេទ្យវិញ ដើម្បីពិនិត្យឈាម ព្រោះលទ្ធផលច្បាស់ជាង។ បច្ចុប្បន្ន ក្រុមប៉ូលីស កំពុងស៊ើបក្ដីនេះយ៉ាងយកចិត្តទុកដាក់៕

ដកស្រង់ពី៖Sabay