Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតអ្នកនិពន្ធជើងចាស់នៅហង្សមាស ងិន ម៉ានីយ៉ា សុំចិត្តមហាជនរឿងនេះមួយ បើអាណិតឪពុកបេក្ខនារីម្នាក់នេះ

  • បោះពុម្ព

ព្យុះរិះគន់នៅតែបន្តបោកបក់មិនទាន់ស្ងាត់ឡើយ ទៅលើបេក្ខនារី Cambodian Idol ស្រ៊ាង ស្រីនិច ដែលភ្លេចខ្លួនមួយគ្រាត្រេកអរនឹងលទ្ធផលពេក មើលរំលងឪពុកជាមនុស្សទី១ រត់ស្ទុយទៅឱបអ្នកដទៃ ធ្វើឱ្យដៃដែលឪពុកបង្កើតត្រដាងចាំឱបកូនស្រី ឱបខ្យល់ទៅវិញ។

មហាជនជាច្រើនបានផ្ទុះប្រតិកម្មជាខ្លាំង ទោលើទង្វើរបស់បេក្ខនារីរូបនេះ ហើយនៅតែមិនយល់ត្រង់ថាឪពុកនៅពីមុខឈរចាំឱបជ្រងៗមើលមិនឃើញ ទៅមើលឃើញពិធិការិនីដែលឈរនៅពីក្រោយឪពុកទៅវិញ។

ការរិះគន់ខ្លាំងៗនៅតែបន្ត រហូតដល់មហាជនមួយចំនួនលើកឡើងថា នឹងមិនបោះឆ្នោតឱ្យនាងឡើយ។ យ៉ាងណាមិញក្នុងចំណោមការបញ្ចេញមតិរិះគន់ឥតសំចៃមាត់ពីមហាជន ក្នុងនោះសូម្បីអ្នកនិពន្ធជើងចាស់ល្បីឈ្មោះ ប្រចាំហង្សមាសលោកស្រី ងិន ម៉ានីយា បានសុំចិត្តមហាជន សុំកុំឱ្យជេរប្រទេចទៅលើបេក្ខនារីខាងលើ បើអាណិតឪពុករបស់នាង។

លោកស្រី ងិន ម៉ានីយ៉ា បានសរសេរយ៉ាងដូច្នេះថា៖ «បើស្រឡាញ់អាណិត ឪពុកនាង សូមឈប់ជេរទៅបងប្អូន ព្រោះវ៉ៃកូន ឪពុកម្តាយអ្នកឈឺ ខ្ញុំយល់អារម្មណ៍នេះ»។ ក្នុងន័យនេះអតីតអ្នកនិពន្ធឆ្នើមរូបនេះ ចង់សំដៅថា ប្រសិនបើឪពុកឃើញពាក្យតិះដៀល ជេរស្ដីពីមហាជន តើគាត់នឹងឈឺចិត្តអាណិតកូនយ៉ាងណាទៅ។ ជុំវិញរឿងភ្លេចខ្លួន មើលរំលងអ្នកមានគុណ ទៅឱបពិធិការិនីនេះដែរ បេក្ខនារី ស្រ៊ាង ស្រីនិច ក៏បានចេញមុខបកស្រាយដែរ។

នាងបានលើកឡើងយ៉ាងដូច្នេះថា៖ «សូមជម្រាបសួរពុកម៉ែបងប្អូន នាងខ្ញុំស្រ៊ាង ស្រីនិច ដែរជាបេក្ខនារីប្រឡងចម្រៀង Cambodian Idol រដូវកាលទី4នេះ ថ្ងៃនេះដែរនាងខ្ញុំ ចង់មកសុំទោសជាសាធារណៈនូវអាប្បកិរិយាឆ្គាំឆ្គងទៅលើឪពុករបស់នាងខ្ញុំកាលពីវគ្គ Judge Audition នាងខ្ញុំពិតជាគ្មានចេតនា និងមិនបានតាំងចិត្តថានឹងធ្វើបែបនេះហើយក៏មិនចង់បង្កើតឱ្យមានរឿងខុសឆ្គងបែបនេះទេ ព្រោះតែនាងខ្ញុំត្រេតអរខ្លាំងពេកមិនបានមើលគ្រប់ជ្រុងជ្រោយ នាងខ្ញុំពិតជាសុំទោសពិតមែន សង្ឃឹមថាពុកម៉ែបងប្អូននឹងយោគយល់និងអភ័យទោសដល់រូបនាងខ្ញុំ។

នាងខ្ញុំក៏សូមអរគុណចំពោះពាក្យលើកទឹកចិត្តដល់រូបនាងខ្ញុំ ។ សូមអរគុណ»៕

ដកស្រង់ពី៖Sabay