Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដោយក្ដីមេត្តា កាកបាទក្រហមកម្ពុជាជួយថវិកាចំនួន ២០លានរៀល ដល់ សុវត្ថិឌី ធារិកា

  • បោះពុម្ព

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថាកាកបាទក្រហមកម្ពុជា បានផ្ដល់អំណាយមួយចំនួន និងបានបរិច្ចាកថវិកាចំនួន ២០លានរៀល

តាមរយៈ ឯកឧត្តម ឌួង អេលីត នាយកពិធីការ កាកបាទក្រហមកម្ពុជា ជូនទៅកាន់កញ្ញា សុវត្ថិឌី ធារិកា ដែលកំពុងជួបទុក្ខធំ។ នៅព្រឹកថ្ងៃទី១៨ ខែឧសភា លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខា កាកបាទក្រហមខណ្ឌមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម ឌួង អេលីត នាយកពិធីការកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានស្លាប់នៅរសៀលថ្ងៃទី ១៧ ខែ ឧសភា ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងដំណើរចូលរួមគោរពវិញ្ញាណក្ខន្ធ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌីធារិកា ឯកឧត្តម ឌួង អេលីតបានធ្វើការប្រគល់អំណោយមនុស្សធម៌នូវអំណាយមួយចំនួន បន្ថែមពីលើនេះ ឯកឧត្តម ក៏បានប្រគល់ថវិកាចំនួន ២០លានរៀល ជូនកញ្ញា សុវត្ថិឌី ធារិកា ផងដែរ៕

ដកស្រង់ពី៖ Sabay