Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធារិកា ជួបទុក្ខផ្ទួនៗ! ប្អូនប្រុសទើបវះកាត់ខួរក្បាល ឥឡូវយមរាជគ្មានមេត្តា ឆក់ជីវិតប៉ាម៉ាក់ទៀត

  • បោះពុម្ព

ជាអារម្មណ៍មួយដែលពិបាកទទួលយក និងឈឺចាប់ខ្លាំងបំផុតដែលបានកើតឡើងលើតារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា នាងត្រូវមករងទុក្ខផ្ទួនៗ ដោយមុនមានករណីរគ្រោះថ្នាក់ចរាចរណ៍ឆក់ជីវិតឪពុក ម្ដាយ ប្អូនប្រុសនាងដែលមានវ័យ១៨ឆ្នាំ ទើបតែវះកាត់ខួរក្បាលរួច។

យោងតាមសម្ដីរបស់តារាសម្ដែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខណា បានឱ្យដឹងថាមុនពេលជួបហេតុការណ៍ដ៏តក់ស្លុតនៅស្រុកឆែប ខេត្តព្រះវិហារ ក្រុមគ្រួសារ សុវត្ថិឌី ធារិកា ក៏ទើបតែជួបទុក្ខធំដោយប្អូនថ្លៃ (មិនច្បាស់ថាជាប្អូនថ្លៃរបស់ឪពុក ឬប្អូនថ្លៃរបស់ម្ដាយ) ទើបតែស្លាប់ប្រមាណ២ខែ។ មួយវិញទៀតប្អូនប្រុសបង្កើតរបស់នាងក៏ទើបតែធ្វើការវះកាត់ខួរក្បាល មិនជាស្រួលបួលផង ក៏មកត្រូវរងទុក្ខផ្ទួនៗបាត់បង់អ្នកមានគុណទាំងពីរក្នុងពេលដ៏ខ្លីថែមទៀត។ ចន ច័ន្ទលក្ខណា ថ្លែង៖ ”យមរាជចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់នៅក្មេង និង ម្តាយចាស់ ជរាទេ សំខាន់កូនប្រុសគាត់ឈឺទើបតែវះកាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លាប់២ខែមុន”។

យ៉ាងណាមិញក្រោយការចាកចេញមនុស្សជាទីស្រលាញ់ជ្ទួនៗ សុវត្ថិឌី ធារិកា ត្រូវរងបន្ទុកធ្ងន់បំផុត ដែឡត្រូវរ៉ាប់រងគ្រួសារទាំងមូល ទាំងការចំណាយអាហារប្រចាំថ្ងៃ របស់របរប្រើប្រាស់ ថ្លៃបង់សាលា ប្អូនប្រុស និងត្រូវបង់រំលួសផ្ទះផងដែរ៕

ដកស្រង់ពី៖ Sabay