Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងសំខាន់មួយ សាន ផានិត មិនទាន់បំពេញឲ្យ សុវត្ថិឌី ធារិកា តាមកិច្ចសន្យាររបស់ម្ដាយនាងកាលនៅរស់

  • បោះពុម្ព

ព្រឹកថ្ងៃទី២០ ខែឧសភា នេះ ជាកិច្ចបង្ហើយ នៃពិធីបុណ្យឈាបនកិច្ចរបស់ម៉ាក់ និងប៉ាតារាចម្រៀង សុវត្ថិឌី ធារិកា។

និយាយដល់មរណភាពដ៏រន្ធត់នេះ តារាចម្រៀងប្រុសសំឡេងស្រទន់ សាន ផានិត ទម្លាយថា រូបលោកបានជាប់មាត់ ឬធ្លាប់សន្យារមួយជាមួយម៉ាក់របស់ធារិកា នូវរឿងសំខាន់មួយ តែមិនទាន់បានបំពេញ។ ក្នុងឱកាសចូលរួមបុណ្យសពដោយផ្ទាល់នៅវត្ដចង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ សាន ផានិត និយាយថា ម្ដាយរបស់ធារិកា គឺអ្នកស្រី ពៅ ពុទ្ធារី គឺជាអតីតមិត្ដរួមថ្នាក់ ហើយក៏ជាសិស្សខាងសិល្បៈរួមជំនាន់ដែរ។ នៅពេល ធារិកា បានចូលបេក្ខភាពក្នុងកម្មវិធី The voice of Cambodia ម្ដាយរបស់ធារិកា បានសុំឲ្យលោកទម្លាក់ទំនុកភ្លេងបទ"ជាប់រវល់" ថ្មី ដើម្បីឲ្យកូនស្រីcover ឬច្រៀងឡើងវិញជាបទស្រី ប៉ុន្ដែលោកចេះតែរវល់មិនទាន់បានបំពេញនៅឡើយ។

សាន ផានិត៖“និយាយទៅម្ដាយគាត់ និងធារិកា ឆាតមកខ្ញុំរហូត...ឆាតមកក្រែងថា មានបទអីHit ផ្ដាំផ្ញើឲ្យជួយមើលក្មួយ ជាពិសេសគាត់ថា ធារិកា ចង់cover បទ “ជាប់រវល់" ហើយខ្ញុំក៏បានសន្យាជាមួយធារិកាថា នឹងធ្វើតែរហូតដល់ពេលអត់បានធ្វើ ខ្ញុំជាប់មាត់ជាមួយគាត់ត្រង់ហ្នឹង"។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយដែលលោកទម្លាយថា លោកបានជាប់សន្យារជាមួយម៉ាក់ធារិកា តែមិនទាន់បានបំពេញនោះ លោកមិនបានបញ្ជាក់ ថាតើលោកនឹងរក្សាពាក្យសន្យារថានឹងជួយធារិកាក្នុងការcover បទនេះ ឬត្រូវបំភ្លេចចោលនោះទេ។

ប៉ុន្ដែក្នុងបទសម្ភាសន៍នោះលោក សាន ផានិត សម្ដែងការសោកស្ដាយចំពោះការបាត់បង់ប៉ា និងម៉ាក់របស់ធារិកា ជាពន់ពេក ហើយក៏និយាយអួលដើមកម្ដងៗ ពេលស្រមៃដល់ការលំបាកនានាកើតមានចំពោះធារិកាពេលធ្លាក់ខ្លួនកំព្រា៕

ដកស្រង់ពី៖ Sabay