Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជម្លោះរវាងធុងប៉េត្រ និងឧកញ៉ា អ៊ុច សម្បត្ដិដល់ណាហើយ? ថ្ងៃនេះ ធុងប៉េត្រូ បោះសម្ដីឲ្យលោកឧកញ៉ាម្ដង

  • បោះពុម្ព

តារាកំប្លែងភេទទី៣ ទុយ វិសុទ្ធ ហៅធុងប៉េត្រូ បានប្រាប់Sabay ថា គិតមកដល់ពេលនេះលោកមិនទាន់ទទួលបានចំណាត់ការអ្វីពីតុលាការ ឬសារព្រមានអ្វីបន្ថែមទៀតពីអគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ គឺលោកឧកញ៉ា អ៊ុច សម្បត្ដិ នៅឡើយទេ។

លោកក៏ត្រេកអរ បើលោកឧកញ៉ាព្រមបញ្ចប់រឿងត្រឹមនេះ តែលោកថាបើរឿងការងារ គឺដាច់ខាតមិនអាចធ្វើជាមួយគ្នាទៀតឡើយ។ ធុងប៉េត្រូ និយាយថា បើលោកឧកញ៉ា អ៊ុច សម្បត្ដិ ព្រមបញ្ចប់ជម្លោះពាក្យសម្ដីត្រឹមនេះ រូបលោកផ្ទាល់ដែលជាតារាតូចតាច ងាយស្រួលនឹងធ្វើការងារឲ្យក្រុមហ៊ុនដទៃ ព្រោះកន្លងទៅមានក្រុមហ៊ុន និងម្ចាស់ប្រេនខ្លះ យល់ច្រឡំថាលោកមិនទាន់ដាច់ស្រឡះជាមួយក្រុមហ៊ុនគ្រួសារកក់ក្ដៅ។

ធុងប៉េត្រូ៖ “បើគាត់(អ៊ុច សម្បត្ដិ) ព្រមបញ្ចប់រឿងត្រឹមហ្នឹង គឺល្អមែនទែនបងសម្រាប់ខ្ញុំ ព្រោះខ្ញុំអាចទទួលបានការងារថ្មីៗ។ ទោះយ៉ាងណាខ្ញុំសូមឲ្យជ្រះស្រឡះពីគាត់ត្រឹមហ្នឹងហ្មង…ហើយទៅថ្ងៃមុខទៀតទោះគាត់ផ្ដល់ឱកាសអីក៏ខ្ញុំអត់ទៅដែរ ព្រោះមនុស្សតែធ្លាប់រកាំរកូសជាមួយគ្នាហើយ ការងាររួមគ្នាក៏អត់រលូនដែរ"។

ធុងប៉េត្រូ ធ្លាប់រងនូវការព្រមានពីសំណាក់លោកឧកញ៉ា អ៊ុច សម្បត្ដិ ថានឹងមានចំណាត់ការផ្លូវច្បាប់ទៅលើរូបលោក បើធុងប៉េត្រូវ មិនចេញមុខសុំទោសជាសាធារណៈចំពោះការអត្ថាធិប្បាយតាមបណ្ដាញសង្គម ថាក្រុមហ៊ុនគ្រួសារកក់ក្ដៅរបស់លោកឧកញ៉ាផ្ដល់កុងត្រាការងារតែក្រដាសទទេ ហើយអត់ទម្លាក់ការងារឲ្យធ្វើ។

ការលើកឡើងនេះ ធ្វើឲ្យលោកឧកញ៉ា ខឹងខ្លាំង ដោយអះអាងថា ធុងប៉េត្រូ និយាយខុសការពិតធ្វើឲ្យប៉ះពាល់កិត្ដិយសលោក និងក្រុមហ៊ុន ទើបលោកប្រកាសថាប្ដឹងប៉េត្រូ។ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នេះ Sabay មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកឧកញ៉ា អ៊ុច សម្បត្ដិ បាននៅឡើយទេ។

ប៉ុន្ដែក្រោយពីព្រមានធុងប៉េត្រូ ថាបើមិនសុំទោសឲ្យបានមុនថ្ងៃទី១០ ខែឧសភា លោកនឹងដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនោះ គេសង្កេតឃើញលោកមិនដែលនិយាយអ្វីពីឈ្មោះធុងប៉េត្រូ ឬសារព្រមានអ្វីថ្មីទៀតទេ ទាំងនៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មាន និងបណ្ដាញសង្គមផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ គេឃើញលោកបញ្ចេញតែសកម្មភាពរីករាយជាបន្ដបន្ទាប់៕

ដកស្រង់ពី៖Sabay