Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រិយមិត្ដដឹងអត់ពិធីបុណ្យសពម៉ាក់ និងប៉ារបស់សុវត្ថិឌី ធារិកា ចំណាយអស់ប៉ុន្មាន?

  • បោះពុម្ព

ពិធីបុណ្យឈាបនកិច្ចរបស់ប៉ា និងម៉ាក់តារាចម្រៀង សុវត្ថិឌី ធារិកា នៅវត្ដចង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ បានបញ្ចប់កិច្ចកាលពីព្រឹកមិញ។

ទន្ទឹមគ្នានេះ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបពីការចំណាយសរុប នៃពិធីបុណ្យទាំងមូល។ តាមរយៈសំណេរមួយដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកដោយប្រធានសមាគមសិល្បករខ្មែរ ឲ្យដឹងថា ក្នុងពិធីបុណ្យទាំងមូល គឺចំណាយអស់ ១៥,៣២៨ដុល្លារ។ ចំពោះទឹកប្រាក់ដែលបានចំណាយលើការធ្វើបុណ្យនេះ ត្រូវបានលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា ជាអ្នករ៉ាប់រង ឬចេញឲ្យទាំងអស់។

អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់ថា៖ "ពិធីបុណ្យសពប៉ាម៉ាក់របស់ប្អូនស្រីសុវត្ថិឌី ធារិកា បានចប់រួចរាល់ហើយ។ នៅក្នុងពិធីបុណ្យទាំងមូល លោកជំទាវឧកញ៉ា ម៉ែន ចិន្ដា ដែលមានចិត្តធម៌បានចំណាយថវិការផ្ទាល់ខ្លួននៅក្នុងពិធីបុណ្យទាំងមូលនោះអស់ចំនួន ១៥៣២៨ ដុល្លារអាមេរិក អរគុណទឹកដ៏ថ្លាថ្លៃរបស់លោកជំទាវ"៕

ដកស្រង់ពី៖ Sabay