Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដៅៗ! HYBE & Source Music សម្រេចផ្អាក Kim Garam (LE SSERAFIM) ចេញពីសិល្បៈសិន

  • បោះពុម្ព

Source Music និង HYBE បានចេញសេចក្ដីប្រកាសជាផ្លូវការមួយ ទាក់ទងនឹងករណីប្រកាន់ពីការ Bully (មើលងាយធ្វើបាប) ចំពោះ Kim Garam សមាជិកក្រុម LE SSERAFIM។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយ Source Music និង HYBE បានបង្ហាញពីជំហរផ្លូវការរបស់ខ្លួនទាក់ទងនឹងការចោទប្រកាន់ជាច្រើន ដែលកើតឡើងមកលើ Kim Garam ដោយចាប់ផ្តើមជាមួយនឹងការសង្ខេបនៃចំណុចសំខាន់ៗ មានតាំងពី Yoo Eunseo អ្នកដែលចោទប្រកាន់ Kim Garam ពីការសម្លុត ប្រើសម្ដីមិនល្អ (Bully) និងហិង្សានៅសាលា ជាដើម។

«សួស្តី នេះគឺ Source Music និង HYBE យើងចង់ជម្រាបអ្នកពីការពិត និងជំហររបស់យើង ទាក់ទងនឹងការចោទប្រកាន់បន្ថែម ដែលប្រឆាំងចំពោះសមាជិក LE SSERAFIM គឺ Kim Garam ។ ជាដំបូង យើងសូមអភ័យទោសចំពោះការដែលបង្កជាក្តីបារម្ភដល់អ្នកគាំទ្រ ទាក់ទងនឹងការចោទប្រកាន់ទាំងនេះ។

យើងមិនបានបញ្ជាក់ពីព័ត៌មានលម្អិតរហូតមកដល់ពេលនេះ ដោយសារយើងមានការព្រួយបារម្ភថាអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនរបស់អនីតិជន ដូចជាបុគ្គលដែលពាក់ព័ន្ធក្នុងករណីនេះ ក៏ដូចជាភាគីដែលអះអាង និងទាមទារការខូចខាតនោះ នឹងត្រូវបង្ហាញប្រសិនបើការពិត និងព័ត៌មានលម្អិត បានរៀបរាប់តាមរយៈភាគីខ្លួនឯង និងភាគីទីបីត្រូវបានរៀបរាប់លម្អិត។

ទោះជាយ៉ាងណាក៏ដោយ យើងចង់កែតម្រូវ ចំពោះការសង្ស័យដែលត្រូវបានលើកឡើងជាការអះអាងបំភ្លៃ ដូចជារបៀបដែល Kim Garam ជាឯកតោភាគី ជាអ្នកប្រព្រឹត្តអំពើហិង្សាក្នុងសាលា និងការបៀតបៀនរាងកាយក្នុងរយៈពេលយូរ ហើយមានតែជំហររបស់បុគ្គលម្នាក់ប៉ុណ្ណោះដែលកំពុងត្រូវបានបញ្ជូន»។ ជាក់ស្ដែង ក្រុមហ៊ុនក៏បានបញ្ជាក់ពីហេតុការណ៍លម្អិតមួយចំនួនពីអ្វីដែលបានកើតឡើងដែរ។ ក្រៅពីនេះ Source Music និង HYBE ក៏បានសរុប និងជម្រះមន្ទិលក៏ដូចជាបកស្រាយនូវ ព័ត៌មានមួយចំនួនដូចជា៖

«១. Kim Garam ត្រូវបានបង្ខំឱ្យផ្ទេរចេញពីសាលានោះ គឺមិនមែនជារឿងពិតទេ។ Kim Garam បានសិក្សាថ្នាក់មត្តេយ្យដល់ថ្នាក់ទី ២ នៅទីក្រុងសេអ៊ូល បន្ទាប់មកបានចំណាយពេលដែលនៅសល់ក្នុងសាលាបឋមសិក្សានៅ Gwangju ដោយសារការងាររបស់ឪពុកនាង។ ពេលចូលរៀនមធ្យមសិក្សា នាងបានត្រឡប់ទៅទីក្រុងសេអ៊ូលវិញ ហើយចូលរៀននៅសាលាមធ្យមសិក្សាក្បែរផ្ទះ។ បច្ចុប្បន្ននាងកំពុងរៀននៅវិទ្យាល័យ។ មិនមានការផ្ទេរដោយបង្ខំពាក់ព័ន្ធនឹងដំណើរការទាំងនេះទេ។

២. ពាក្យចចាមអារ៉ាមដូចជា "នាងវាយនរណាម្នាក់ដោយផើង" និង "វាយសិស្សនឹងឥដ្ឋ" គឺមិនពិតទេ។ ពាក្យចចាមអារ៉ាមខាងលើសុទ្ធតែជាពាក្យចចាមអារ៉ាមបង្ខូចកេរ្តិ៍ឈ្មោះដែល Kim Garam ខំស៊ូទ្រាំក្នុងពេលរៀនមធ្យមសិក្សា។ នាងបានទទួលការសុំទោសពីសិស្សដែលចាប់ផ្ដើមមានពាក្យចចាមអារ៉ាមតាមរយៈការអន្តរាគមន៍ពីគ្រូ។

៣. ការលើកឡើងថា "នាងមកដល់សាលារៀនក្នុងឡានប៉ូលីស ហើយថានាងជាប់ពាក់ព័ន្ធក្នុងការវាយតប់គ្នាជាក្រុម និងវាយប្រហារសិស្ស" គឺជារឿងមិនពិត។ Kim Garam មិនបានវាយសិស្សដទៃទេ ហើយក៏មិនបានចូលរួមក្នុងការវាយគ្នាជាក្រុមដែរ ហើយមិនដែលមកសាលាដោយជិះឡានប៉ូលិសទេ។ ទាំងអស់ខាងលើគឺជាការកុហក។

៤. ពាក្យចចាមអារ៉ាមដែលនិយាយថា "នាងផឹក និងជក់បារី" គឺជាការកុហក។ Kim Garam មិនដែលជក់បារី ហើយក៏មិនធ្លាប់ផឹកដែរ។ ទោះជាយ៉ាងណាក៏ដោយ នាងត្រូវបានគេសម្លុត ដោយសិស្សដែលចោទប្រកាន់នាងមិនពិត ដែលនាំឱ្យមានការស៊ើបអង្កេត។ អំឡុងពេលប្រជុំសម្របសម្រួលជាមួយគ្រូ មានការខកចិត្តជាខ្លាំង រហូតដល់ឪពុកម្តាយរបស់នាងបានយក Kim Garam ទៅធ្វើតេស្តជាតិនីកូទីន និងបកស្រាយប្រាប់សិស្សផ្សេងទៀតថា ពាក្យចចាមអារ៉ាមនេះមិនពិត។

៥. “ថានាងជេរតារាដទៃ” ក៏ជាការកុហកដែរ។ Kim Garam មិនដែលនិយាយអាក្រក់ ឬប្រើភាសាអាក្រក់ពេលពណ៌នាតារាផ្សេងនោះទេ។ Kim Garam មិនដែលបញ្ជាក់ថានាងជាអ្នកគាំទ្ររបស់តារាប្រុសម្នាក់ណាទេ ហើយក៏មិនដែលនិយាយអាក្រក់ពីសមាជិកតរួមក្រុម ឬតារាណាដែរ។

៦. “ថានាងជា Trainee នៅផលិតកម្មផ្សេង” គឺមិនពិត។ Kim Garam មិនធ្លាប់ធ្វើជាអ្នកហ្វឹកហាត់នៅកន្លែងណា មុនពេលនាងជាប់នៅ Source Music ទេ។ ពាក្យចចាមអារ៉ាមដែលបញ្ជាក់ថានាងត្រូវបានគេគិតថានឹងបង្ហាញខ្លួននៅក្នុងក្រុមផ្សេង ប៉ុន្តែត្រូវបានកាត់ដោយសារតែអាកប្បកិរិយាមិនល្អរបស់នាងក៏ជារឿងមិនពិតដែរ»។

ជាចុងក្រោយក្រុមហ៊ុនទាំង ២ ក៏បានសុំការយោគយល់ ពីសំណាក់សាធារណជន ក្នុងកាលៈទេសៈពេលនេះ ព្រមទាំងសម្រេចឲ្យ Kim Garam ផ្អាកចេញមុខជាមួយនឹងក្រុម LE SSERAFIM សិន សម្រាប់ការចេញផ្សព្វផ្សាយពេលនេះ ដូច្នេះក្រុមនេះនឹងចេញមុខតែសមាជិក ៥នាក់ទេ។ កាលពីម្សិលមិញ ជនរងគ្រោះដែលត្រូវបានគេចោទប្រកាន់ពីការ Bully របស់ Kim Garam បានមកជួបមេធាវីរបស់នាង ដើម្បីបង្ហាញរបួសលើខ្លួន។

បន្ទាប់មក HYBE និង Source Music បានចេញសេចក្តីថ្លែងការណ៍ដំបូងរបស់ពួកគេ ឯ LE SSERAFIM បានលុបចោលកម្មវិធីដែលបានគ្រោងទុកទាំងអស់របស់ពួកគេរួចហើយ គិតត្រឹមថ្ងៃទី ២០ ខែឧសភា នេះ៕

ដកស្រង់ពី៖Sabay