Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យក់ ថិតរដ្ឋា និងស្វាមី ព្រមទាំង ពាក់មី-កាតុ ចូលរួមមង្គលការ ចេន តែក្នុងបំណងផ្សេងគ្នា

  • បោះពុម្ព

តារាចម្រៀងជាទីស្រឡាញ់របស់មិត្តៗយុវវ័យ គឺ ចេន បានចូលរោងការជាមួយនឹងកញ្ញា វ៉ាន់ លក្ខិណា តាមប្រពៃណីខ្មែរហើយ ហើយចាប់ពីថ្ងៃនេះទៅពួកគេគឺជាគូស្វាមីភរិយានឹងគ្នាស្របច្បាប់មានចាស់ទុំដឹងឮអស់ហើយ។

ជាក់ស្ដែង បើតាមការបង្ហោះរូបលើបណ្ដាញសង្គមរបស់ទំព័រហ្វេសប៊ុក BONG JOY Events ឃើញថា អ្នកដែលជា អ្នកកាត់សក់បង្កក់សិរីឲ្យ កូនកំលោះកូនក្រមុំនៅថ្ងៃនេះគឺ នាយ ពាក់មី និងអ្នកនាង កាតុ។

តារាកំប្លែងសម្បូរវោហារមិនចេះរីងស្ងួតទាំង ២ ពិតជាបានញ៉ាំងកម្មវិធីឲ្យកាន់តែមានភាពរីករាយ សំណើចសើចក្អាកក្អាយ ពេញទៅដោយស្នាមញញឹមលើមុខរបស់ កូនកំលោះកូនក្រមុំ ព្រមទាំងញាតិមិត្ត ភ្ញៀវកិត្តិយសជាច្រើននាក់ដែលបានចូលរួម។

ងាកទៅអ្នកនាង យក់ ថិតរដ្ឋា និងស្វាមី ឃុំ ប៉ុណ្ណាដែត វិញ ក៏មានវត្តមានក្នុងពិធីមង្គលនេះដែរ ដោយគ្រងឈុតគូពណ៌ក្រហម តំណាងលាភជ័យ។ ប៉ុន្តែបើរូបភាពដែលបានបង្ហាញលើទំព័រហ្វេសប៊ុករបស់តារាស្រីរូបនេះ បានឲ្យឃើញថា ទំនាក់ទំនងរបស់គ្រួសារកូនក្រមុំ និងអ្នកនាង ត្រូវបានមហាជនប៉ាន់ស្មានថា ទំនងជាសាច់ញាតិនឹងគ្នាផង៕

 

 

 

 

ដកស្រង់ពី៖Sabay