Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកអង្គម្ចាស់នរោត្ដម រស្មី ខែមុន្នី សែរាជវង្សដ៏ស្រស់សង្ហារបស់កម្ពុជា នឹងក្លាយជាតួឯកក្នុងភាពយន្តហូលីវូដមួយរឿង

  • បោះពុម្ព

អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី នឹងត្រូវជ្រើសរើសដើរតួជាតួអង្គឯកក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយ នៅសហរដ្ឋអាមេរិក ដែលជាការសម្ដែងជាតួអង្គឯកលើកដំបូងរបស់អ្នកអង្គម្ចាស់។

នេះបើយោងតាមទំព័រហ្វេសបុករបស់ «ស្រលាញ់» សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី។ តាមប្រភពខាងលើ អ្នកអង្គម្ចាស់នឹងចាប់ផ្ដើមថតខ្សែភាពយន្តនេះចាប់ពីខែក្រោយនេះទៅ។ នៅក្នុងខ្សែភាពយន្តថ្មីនេះក៏មានតារាបរទេសល្បីៗចូលរួមសម្ដែងផងដែរ ដែលរួមមានតារា TikTok Cheryl Porter និង Chris Olsen និង "American Idol" alum Pia Toscano ។

ព្រះអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ត្រូវជា ព្រះបុត្រា នៃ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ឯកឧត្តម កែវ ពុទ្ធរស្មី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ បច្ចុប្បន្នអ្នកអង្គម្ចាស់ កំពុងសិក្សានៅលើទឹកដីសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖Sabay